កូរ៉េខាងត្បូង៖ ប្រិយមិត្តច្បាស់ដឹងហើយថា តារាចម្រៀងស្រី Jang Wonyoung ក្រៅពីជាតារា Kpop ដ៏ល្បីល្បាញហើយនោះ សម្រស់របស់នាងបានធ្វើឲ្យនាងមានភាពលេចធ្លោរជាងគេក្នុងក្រុម។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏មានបងស្រីម្នាក់ផងដែរ ដែលសម្រស់ពិតជាមិនចាញ់គ្នាប៉ុន្មាននោះទេ។

Jang Wonyoung 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ Jang Da Ah ដែលជាបងស្រីបង្កើតរបស់ Wonyoung ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលនាងបង្ហាញខ្លួនជាលើកដំបូង។ ជាមួយគ្នានេះដែរ Da Ah ទើបតែចូលប្រលូកវិស័យសិល្បៈក្នុងនាមជាតារាសម្ដែងស្រី ហើយនាងក៏បានថតស្ពតពាណិជ្ជកម្មឲ្យផលិតផលមួយចំនួនរួចមកហើយផងដែរ។

Jang Wonyoung 

លើសពីនោះ មហាជនមានការរំភើបមែនទែន ទន្ទឹងរងចាំមើលតារាសម្ដែងចំណូលថ្មីដែលមានប្អូនស្រីជាតារា ​Kpop រូបនេះ បង្ហាញសមត្ថភាពរបស់នាង។ ជាពិសេស បើក្រឡេកមើលពីសម្រស់របស់​ Jang Da Ah វិញ រូបនាងពិតជាស្រស់ស្អាតមានមន្ដស្នេហ៍ដូចប្អូនស្រីអញ្ចឹងដែរ៕ 

ប្រភព៖ អ៉ិនធើណែត

Jang Wonyoung 
Jang Wonyoung 
Jang Da Ah
Jang Da Ah
Jang Da Ah
Jang Da Ah
Jang Da Ah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]