កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀង Kim Taehyung ដែលជាសមាជិកនៃក្រុម BTS បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងតម្លៃបូកសរុបនៃសម្លៀកបំពាក់មួយតួខ្លួនពីក្បាលដល់ចុងជើងរបស់លោក។ នៅក្នុងនោះ តារាប្រុសរូបនេះ បានធ្វើដំណើរឡើងព្រលានយន្ដហោះ ដូចរាល់ដង ប៉ុន្ដែលើកនេះលេចធ្លោរខុសធម្មតា។
យោងតាមប្រភពពីកូរ៉េបានទម្លាយអំពីសម្លៀកបំពាក់របស់តារា Kpop សង្ហាររូបនេះ ឲ្យមហាជនបានដឹងពីតម្លៃ ដែលនៅក្នុងនោះ សរុបទាំងតម្លៃខោអាវ កាបូប ស្បែកជើង បូកចូលគ្នាគឺមានតម្លៃត្រឹម ១ម៉ឺនដុល្លារគត់តែម្ដង។ ជាមួយគ្នានេះ Taehyung បានស្លៀកសម្លៀកបំពាក់ម៉ាក Celine ដែលលោកជាអ្នកតំណាងនេះឯង។
មិនតែប៉ុណ្ណោះ មិនថាតែតារាប្រុសរូបនេះទេ ដែលចំណាយលុយច្រើនថ្នាក់នេះ ទៅលើសម្លៀកបំពាក់ឡើងយន្ដហោះនោះ តារាកូរ៉េផ្សេងៗក៏លេង Fashion ណាស់ដែរ ដែលវាក្លាយជាទំនៀមទម្លាប់មួយរបស់តារាកូរ៉េទៅហើយ៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]