កូរ៉េខាងត្បូង៖ ផលិតកម្ម YG Entertainment បានចេញមុខស្រាយបំភ្លឺ ទាក់ទងនឹងព័ត៌មានអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀនរបស់ G-Dragon ដែលជាអតីតសមាជិករបស់ក្រុមចម្រៀងបុរសដ៏ល្បី Big Bang ។

G-Dragon 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីល្ងាចថ្ងៃទី២៥ខែតុលាកន្លងទៅនេះ Allkpop បានចុះផ្សាយថា អតីតមេក្រុម Big Bang រូបនេះកំពុងត្រូវបានប៉ូលិសស៉ើបអង្កេត ដោយសង្ស័យថាបានប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីប៉ូលិសបានស៉ើបអង្កេតពាក់ព័ន្ធនឹងរឿងប្រើប្រាស់គ្រឿងញៀននេះដូចគ្នា របស់តារាសម្ដែង Lee Sun Gyun ដែលជាតួអង្គក្នុងរឿង "Parasite" ។

G-Dragon 

មកទល់ពេលនេះ ប៉ូលិសមិនទាន់សម្រេចថានឹងឃុំឃាំង G-Dragon នោះទេ គ្រាន់តែគេកំពុងស្ថិតក្នុងការស៉ើបអង្កេត។ យ៉ាងណាមិញ ពេលគេសុំការស្រាយបំភ្លឺពី YG Entertainment គឺផលិតកម្មមួយនេះបានចេញមកបកស្រាយថា៖

ផលិតកម្ម YG Entertainment 

គួរបញ្ជាក់ផងដែរថា G-Dragon បានប្រកាសចាកចេញពី YG Entertainment ហើយដោយសារកុងត្រារបស់គេបានអស់សុពុលភាពតាំងពីខែមិថុនាឆ្នាំ២០២៣នេះមកម៉្លេះ៕  

G-Dragon 
G-Dragon 
G-Dragon 
G-Dragon 
G-Dragon 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]