ស្នេហា៖ ស្នេហាដែលគ្មានការឈឺចាប់ ពិតជាមិនអាចកើតឡើងបានទេ ព្រោះឲ្យតែយើងស្រលាញ់នរណាម្នាក់ហើយគេធ្វើអីឲ្យយើងមិនសប្បាយចិត្ត ឬគេក្បត់យើង គេសុំបែកយើង យើងមុខជាឈឺចាប់ ប៉ុន្តែមានករណីខ្លះ យើងក៏អាចកាត់បន្ថយការឈឺចាប់នោះឲ្យតិចបំផុតឬមិនកើតឡើងតែម្ដងបាន។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការស្រលាញ់ដែលមិននាំមកនូវការឈឺចាប់ គឺជាក្ដីស្រលាញ់ដ៏បរិសុទ្ធដ៏ប្រពៃ ដែលគូស្នេហ៍ទាំងពីរយកចិត្តទុកដាក់ ស្រលាញ់ គោរព ឲ្យតម្លៃគ្នាទៅវិញទៅមក ហើយទោះបីមានរឿងខ្វែងគំនិតគ្នា ក៏អាចដោះស្រាយបានដោយសន្តិវិធី។ យ៉ាងណាមិញ ដើម្បីស្រលាញ់ដោយឈឺចាប់តិចបំផុត អ្នកគួរតែអនុវត្តន៍តាមវិធីខាងក្រោម៖

១. ស្គាល់ពីខ្លួនឯងច្បាស់

មុននឹងស្រលាញ់នរណាម្នាក់បាន និងឈានដល់ការមានទំនាក់ទំនងស្នេហាមួយដែលចាស់ទុំនិងគ្មានបញ្ហា អ្នកត្រូវតែស្គាល់ខ្លួនឯងឲ្យច្បាស់ ដឹងពីតម្រូវការរបស់ខ្លួនឯង ដឹងថាអ្នកចូលចិត្តអ្វី មិនចូលចិត្តអ្វី ដូច្នេះនៅពេលគូស្នេហ៍អ្នកធ្វើអីហួសព្រំដែនដែលអ្នកគូស គឺអ្នកអាចនិយាយជាមួយគេ។ នៅពេលអ្នកស្គាល់ពីតម្លៃខ្លួនឯងច្បាស់ អ្នកមុខជាមិនអនុញ្ញាតឲ្យនរណាម្នាក់មកធ្វើឲ្យអ្នកកើតទុក្ខឬឈឺចាប់ទេ ព្រោះអ្នកដឹងថា ទឹកភ្នែករបស់អ្នកមានតម្លៃខ្លាំង។

២. ជ្រើសរើសទំនាក់ទំនងស្នេហាដែលធ្វើឲ្យអ្នកសប្បាយជាងកើតទុក្ខ

នៅពេលដែលអ្នកយល់ពីតម្លៃខ្លួនឯងច្បាស់ ទំនាក់ទំនងស្នេហាណាដែលឲ្យភាពឈឺចាប់មកអ្នកច្រើនជាងស្នាមញញិម គឺអ្នកត្រូវតែមានភាពក្លាហានក្នុងការបញ្ចប់វា និងដើរចេញ នោះអ្នកនឹងមិនត្រាំត្រែងនឹងទឹកភ្នែកឡើយ។

រូបភាពតំណាង

៣. ធ្វើជាខ្លួនឯង

កុំផ្លាស់ប្ដូរខ្លួនឯងដើម្បីអ្នកដទៃ កុំឲ្យគេមកកំណត់ស្តង់ដារឲ្យអ្នកថាអ្នកត្រូវតែធ្វើបែបនេះឬបែបនោះ ព្រោះបើសិនជាអ្នកនៅរត់តាមតម្រូវការរបស់គេហើយ គឺអ្នកនឹងបាត់បង់ភាពជាខ្លួនឯង អ្នកនឹងត្រូវរស់ជាមួយភាពឈឺចាប់គឺតាមផ្គាប់ចិត្តគេមួយជីវិត ដូច្នេះធ្វើជាខ្លួនឯង។

រូបភាពតំណាង

៤. កុំឲ្យក្ដីស្រលាញ់ទៅគេច្រើនពេក

ការពារខ្លួនឯងផង អ្នកខ្លះស្រលាញ់គេខ្លាំងពេក សឹងតែប្រគល់ក្ដីស្រលាញ់១០០ភាគរយឲ្យទៅគេ ទើបពេលគេបោះបង់អ្នក អ្នកឈឺចាប់ខ្លាំងដោយសារអ្នកយល់ថាអ្នកបាត់បង់អ្វីគ្រប់យ៉ាងទាំងអស់។ ដូច្នេះអ្នកត្រូវចេះការពារខ្លួនឯង កុំស្រលាញ់គេមួយរយភាគរយ ស្រលាញ់គេហាសិបភាគរយហើយទុកហាសិបភាគរយទៀតស្រលាញ់ខ្លួនឯង។ អ្នកត្រូវចាំថា គូស្នេហ៍មិនអាចនៅក្បែរអ្នកមួយជីវិតឡើយ គឺអ្នកនេះឯងដែលនៅក្បែរអ្នកពេញមួយជីវិត។ ៥. ចំណាយពេលជាមួយខ្លួនឯងឲ្យបានច្រើន

រូបភាពតំណាង

អ្នកត្រូវចេះចំណាយពេលជាមួយខ្លួនឯងឲ្យបានច្រើន ដើម្បីបង្កើតចំណង់ចំណូលចិត្តថ្មីៗ ចេញទៅស្គាល់មនុស្សថ្មីៗ និងពង្រឹងសមត្ថភាពខ្លួនឯងតាមវិធីផ្សេងៗ មិនថាអានសៀវភៅ ចូលរួមសិក្ខាសាលា ឬការប្រជុំផ្សេងៗដើម្បីធ្វើឲ្យខ្លួនឯងកាន់តែល្អប្រសើរឡើង។ អ្នកមិនត្រូវចំណាយពេលពីមួយថ្ងៃទៅមួយថ្ងៃ នៅជាមួយគូស្នេហ៍ ធ្វើខ្លួនដូចអ្នកអត់គេមិនបាននោណះឡើយ៕  

រូបភាពតំណាង

ប្រភព៖: steptohealth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]