កម្សាន្ត៖ ក្រៅពីការងារសិល្បៈហើយនោះ តារាសម្ដែងស្រី Song Hye Kyo តែងតែត្រូវបានហ្វេនៗជាច្រើន តាមដាន និងគាំទ្រពីការបង្ហាញខ្លួនថ្មីៗ ក៏ដូចជាស្ទាយ៍តុបតែងខ្លួន យ៉ាងស្រស់ស្អាតរបស់នាងផ្ទាល់។
ដោយឡែក មិនត្រឹមតែមានការចាប់អារម្មណ៍ទៅរូបសម្រស់នាពេលបច្ចុប្បន្ននេះទេ តែតារាសម្ដែងស្រីរូបនេះ ក៏ត្រូវបានអ្នកគាំទ្រ យកចិត្តទុកដាក់ចំពោះការបង្ហាញខ្លួនរបស់នាងកាលពីមុន ខណៈនៅឆ្នាំ ១៩៩៧ តារាស្រី Song Hye Kyo បានចូលរួមក្នុងការផ្សាយពាណិជ្ជកម្មមួយ ដែលនៅពេលនោះ នាងទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈតែប៉ុណ្ណោះ ជាពិសេស ដោយសារទឹកមុខស្អាតបែបធម្មជាតិ និងស្នាមញញឹមស្រស់របស់នាង ក៏បានធ្វើឲ្យនាងទទួលបានមតិវិជ្ជមាន ពីមហាជន។
ម៉្យាងវិញទៀត ការបង្ហាញរូបរាងដ៏ភ្លឺថ្លារបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើល និង បានមើលឃើញពីសម្រស់កាលពី ២៦ ឆ្នាំមុន ដែលនៅតែមានភាពស្រស់ស្អាតមិនផ្លាស់ប្ដូរ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]