កូរ៉េខាងត្បូង៖ ថ្មីៗនេះ ករណីប៉ូលីសដាក់ការសង្ស័យលើតារាចម្រៀងកូរ៉េដ៏ល្បីល្បាញ G-Dragon ពាក់ព័ន្ធបញ្ហារគ្រឿងញៀន ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។ មិនតែប៉ុណ្ណោះ អ្នកគាំទ្ររបស់តារាប្រុសរូបនេះ ពិតជាមិនអាចទទួលយកបាននោះទេ មានតែនាំគ្នាសង្ឃឹមថា មិនមែនជាការពិតប៉ុណ្នោះ។

 G-Dragon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនោះ គេបានយកវីដេអូចាស់របស់ G-Dragon និង វីដេអូថ្មីៗមកប្រៀបធៀបគ្នា មើលអំពីការនិយាយ អាកប្បកិរិយាថា ខុសគ្នាយ៉ាងម៉េច ដោយវីដេអូចាស់ នៅក្នុងឆ្នាំ២០១៥ និង វិដេអូថ្មីនៅក្នុងឆ្នាំ២០២២។ យោងតាមប្រភពពីកូរ៉េខាងត្បូង មហាជនបាននាំគ្នាបញ្ចេញមតិថា មើលវីដេអូទាំងនេះ ពិតជាគួរឲ្យសង្ស័យណាស់ បើសិនជាវាជាការពិតមែន G-Dragon ពិតជាមិនរួចខ្លួននោះទេ។ 

 G-Dragon

ងាកទៅមើលវីដេអូទាំងនោះវិញ គេបានសង្កេតឃើញថា វីដេអូចាស់ ការនិយាយរបស់តារាប្រុសរូបនេះ មានសភាពធម្មតា ចំណែកឯវីដេអូឆ្នាំ២០២២វិញ រូបលោកប្រែជានិយាយទាក់ៗ ខុសៗ និយាយមិនសូវច្បាស់ថែមទៀតផង ដែលវាជំរុញឲ្យមហាជនកាន់តែដាក់ការសង្ស័យ។ 

ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសមិនទាន់អាចនិយាយអ្វីបាននោះទេ ករណីនេះ កំពុងតែស្ថិតនៅក្នុងស៉ើបអង្កេតនៅឡើយ៕

ប្រភព៖ allkpop

វីដេអូ
 G-Dragon
 G-Dragon
 G-Dragon
 G-Dragon
 G-Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]