ភ្នំពេញ៖ យើងទទួលស្គាល់ថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានអ្នកជំនួញដែលទទួលបានភាពជោគជ័យច្រើន​​លើមុខជំនួញផ្សេងៗគ្នា​​ ហើយជានិច្ចកាលពួកគាត់ម្នាក់ៗក៏តែងតែមានការចែករំលែកនូវបទពិសោធលើអាជីវកម្មផ្ទាល់ខ្លួន និងបទពិសោធឆ្ពោះទៅរកភាពជោគជ័យទៅដល់មហាជន​ តែអ្វីដែលពួកយើងមិនដែលជួបគឺវេទិកាចែករំលែករួមគ្នារបស់បុគ្គលជោគជ័យលើឆាកតែមួយ។​

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលពេលនេះ​ ស្រាប់តែមានការប្រកាសថាអ្នកជំនួញជោគជ័យ 3 រូប​នឹងមានវត្តមានរួមគ្នាលើវេទិកាតែមួយក្នុងកម្មវិធី​សម្ពោធស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី​ ដែលហៅថាអធិរាជអេក្រង់បត់គឺ OPPO​ Find N3 Series ។ តើពួកគាត់នឹងមកចែករំលែកបទពិសោធអ្វីខ្លះ?

រូបភាព

ចង់ជ្រាបច្បាស់នៅថ្ងៃទី27 ខែតុលា ឆ្នាំ2023 កុំភ្លេចចូលរួមទស្សនាលើ Facebook Page ផ្លូវការរបស់ OPPO ដើម្បីទទួលយកនូវបទពិសោធដ៏ថ្មីស្រឡាងពីអេក្រង់បត់កម្រិតកំពូល និងកាមេរ៉ាដ៏អស្ចារ្យរបស់ OPPO Find N3 Series ដោយមានការចូលរួមជាពិសេសពីព្រះនាង ជេនណា | លោកបណ្ឌិត តាន់ មុនីវណ្ណ | លោក ជី សិលា | លោក អ៊ិន វិចិត្រ | កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតនៅក្នុងប្រទេសកម្ពុជា។

រឹតតែពិសេសសម្រាប់អ្នកគាំទ្រដែលចូលរួមទស្សនានឹងមានឱកាសឈ្នះកាសឥតខ្សែ Enco Air3 ជាច្រើនរង្វាន់ពីក្នុងកម្មវិធីផងដែរ។ តោះ!​ រង់ចាំទស្សនាទាំងអស់គ្នា….

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]