កម្សាន្ត៖ ជាការពិតណាស់ តារាស្រី Influencer ជា ស្រីនា ជាគូដណ្ដឹងនឹងតារាប្រុស ហេង វិសាល ដែលអ្នកទាំងពីរសុទ្ធតែមានប្រជាប្រិយភាព និង ទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន។ ជាពិសេស បើក្រឡេកទៅមើលជីវិតស្នេហារបស់អ្នកទាំងពីរពិតជាផ្អែមល្ហែមលើសដើមពីមួយថ្ងៃទៅមួយថ្ងៃ។
លើសពីនោះ ថ្មីៗនេះ ស្រីនា បានចែករំលែករូបភាពប៉ុន្មានសន្លឹកទៅលើគណនីបណ្ដាញសង្គមរបស់នាង ដែលបង្ហាញពីស្នេហាដ៏ស្អិតរមួតរបស់អ្នកទាំងពីរ។ មិនតែប៉ុណ្នោះ ស្រីនា បានសរសេរសារដ៏មានន័យមួយថា រក្សាគ្នាឱ្យបានល្អដូចពេលចាប់ផ្តេីម។
អ្វីដែលធ្វើឲ្យមហាជនកោតសរសើរ និងលួចច្រណែនអំពីទំនាក់ទំនងរបស់ពួកគេនោះគឺ ស្រីនា និង ហេង វិសាល ឃើញតែបង្ហាញភាពផ្អែមល្ហែម។ ដូចនេះ បើហ្វេនៗចង់បានជីវិតភីងៗដែរ គួរតែយកគម្រូតាមតារាប្រុសស្រីមួយគូនេះ ប្រាកដជាមានក្ដីសុខណាស់៕
ប្រភព៖ សុិច អ៉ីនត្រូ- Six Intro
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]