កូរ៉េខាងត្បូង៖ សមាជិកក្រុមចម្រៀងបុរសដ៏ល្បីល្បាញ BTS គឺលោក V (Kim Taehyung) បានសារភាពប្រាប់អ្នកគាំទ្រ នៅក្នុងបណ្ដាញសង្គម Instagram ថារូបគេពិតជាមានការអាម៉ាស់ណាស់ អំឡុងពេលទៅដើរលេងនៅប្រទេសបារាំង។
កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ V បានចាកចេញពីប្រទេសកូរ៉េខាងត្បូង ដោយធ្វើដំណើរទៅប្រទេសបារាំង ដើម្បីចូលរួមសកម្មភាពនៅក្រៅប្រទេស ដោយលោកថែមទាំងបានដើរលេងនៅ ទីក្រុង Nice ប្រទេសបារាំងទៀតផង។
ស្រាប់តែនាថ្ងៃទី២៦ខែតុលានេះ V បានធ្វើដំណើរមកដល់កូរ៉េខាងត្បូងវិញហើយ ដោយបានពាក់អាវលុងៗពណ៌ស្វាយ គូជាមួយខោពណ៌ខ្មៅ និងមួកចាក់ពណ៌ត្នោត ជាស្ទាយ៍សាមញ្ញៗតែធ្វើឲ្យលោកកាន់តែសង្ហាលេចធ្លោថែមមួយកម្រិតទៀត។
យ៉ាងណាមិញ V ស្រាប់តែបានបង្ហោះ Story នៅលើ Instagram របស់ខ្លួនដោយបានរៀបរាប់ថា៖
គួរបញ្ជាក់ផងដែរថា កាលនៅបារាំងនោះ V ក៏បានពាក់អាវពណ៌ស្វាយនេះដែរ តែពាក់រូបតុក្កតាមមកខាងមុខ ដែលការពិតទៅ រូបនេះគឺពាក់នៅខាងក្រោយទេ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]