ថៃ៖ អាចនិយាយបានថា Prang គឺតារាស្រីម្នាក់ដែលមានទេពកោសល្យនៅក្នុងវិស័យសិល្បៈ ដែលក្រៅពីជំនាញសម្តែងនោះ រូបនាងថែមទាំងមានទេពកោសល្យខាងតន្ត្រី ទាំងការលេងភ្លេង និងច្រៀងចម្រៀង រហូតដល់មានបទចម្រៀងផ្ទាល់ខ្លួន ព្រមទាំងបានចេញសម្ដែង តាម Concertជាច្រើន ផងដែរ។
ដោយឡែក ក្រៅពីទទួលបានការចាប់អារម្មណ៍ទៅសមត្ថភាពល្អបែបនេះហើយនោះ ប៉ុន្តែ ថ្មីៗនេះ តារាស្រី Prang បែរជាត្រូវបាអ្នកលេងអ៊ីនធឺណិតជាច្រើន រិះគន់អំពីសំឡេងច្រៀងរបស់នាង។
ក្នុងនោះដែរ ទន្ទឹមនឹងការរិះគន់ ពីការច្រៀងដោយសំឡេងខុសហើយនោះ មនុស្សមួយចំនួនទៀត ក៏បានរិះគន់ទៅលើសម្លៀកបំពាក់ ថាមិនមានភាពស្រស់ស្អាតទៀតផង។ ជាពិសេស ការសម្តែងក្នុងកម្មវិធីប្រគុំតន្ត្រី TPOP ដែលនាងបានច្រៀងបទ FLOWERS របស់ Miley Cyrus ក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំង រហូតដល់មានការ Search នៅលើ TiklTok ផងដែរ។
យ៉ាងណាមិញ ក៏នៅមានអ្នកគាំទ្រម្ខាងទៀត បានចេញមុខជួយការពារ ដោយគិតថា Prang នោតែច្រៀងបានពីរោះ ខណៈពេលខ្លះ នាងប្រហែលជ្រើសរើសបទចម្រៀងដែលមិនសម ហើយពួកគេក៏នៅចាំលើកទឹកចិត្តដល់រូបនាង ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]