កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងប្រុសជើងចាស់ រូបរាងសង្ហារ លោក Choi Jin Hyuk បានទម្លាយរឿងរ៉ាវស្នេហាជូចត់ដល់អ្នកទស្សនាជាលើកដំបូង ដែលលោកត្រូវគូស្នេហ៍សំណព្វចិត្ត បោកចិត្ត ធ្វើឲ្យលោកឈឺចាប់ក្រៀមក្រំជាខ្លាំង។

នៅក្នុងនោះ តារាប្រុសរូបនេះ បាននិយាយរៀបរាប់នៅក្នុងកម្មវិធី My Little Old Boy ថ្មីៗនេះថា លោកធ្លាប់មានប្រវត្តិត្រូវគេក្បត់យ៉ាងចុកចាប់ ដោយនារីដែលលោកមានគម្រោងរៀបការនាថ្ងៃអនាគត ដឹងដែរថា លោកស្រឡាញ់នាងប៉ុណ្ណា ហើយនាងបែរជាចិត្តដាក់មានសង្សាថ្មីចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Choi Jin Hyuk

មិនតែប៉ុណ្ណោះ នារីម្នាក់នោះថែមទាំងនិយាយដាក់ Jin Hyuk ទៀតថា លោកមិនមែនជាសង្សាពេញលេញរបស់នាងនោះទេ លោកត្រឹមតែជាមនុស្សប្រុសកំដរអារម្មណ៍របស់នាងតែប៉ុណ្ណោះ។ ក្រោយពីនោះ លោកបានបន្ដទៀតថា លោកបានទាក់ទងគ្នាជាង១ឆ្នាំ ប៉ុន្ដែចុងក្រោយលោកបានត្រឹមជាមនុស្សកំដរទៅវិញ៕

ប្រភព៖ SBS Stars

 Choi Jin Hyuk
 Choi Jin Hyuk
 Choi Jin Hyuk
 Choi Jin Hyuk
 Choi Jin Hyuk
 Choi Jin Hyuk
 Choi Jin Hyuk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]