ភ្នំពេញ៖ គឺជារឿងដ៏គួរឲ្យរំភើបរីករាយ សម្រាប់តារាសម្ដែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលត្រូវបានហ្វេនៗជាច្រើន កំពុងតែធ្វើការតាមដានពីទំនាក់ទំនងស្នេហា ជាពិសេស នៅក្នុងថ្ងៃនេះផ្ទាល់ រូបនាងក៏បានចូលរោងភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងយ៉ាងរីករាយ។

ជាមួយគ្នានេះដែរ តាមរយៈរូបភាពដែលបានបង្ហាញឡើង បានបង្ហាញឲ្យឃើញពីបរិយាកាសដ៏កក់ក្ដៅ ជួបជុំគ្រួសារទាំងសងខាង នៅក្នុងពិធីដ៏ពិសេសមួយនេះ ដែលបានរៀបចំឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ ទៀតផង។

យ៉ាងណាមិញ ក្រោយពីបានជ្រាបដំណឹងមួយនេះហើយ ហ្វេនៗអ្នកគាំទ្រ ព្រមទាំងមិត្តៗរបស់តារាស្រីនេះផ្ទាល់ បានចូលរួមអបអរសាទរ និងជូនពរឲ្យរូបនាង និងគូដណ្ដឹង កាន់តែមានក្ដីសុខ ផងដែរ៕
ប្រភពរូបភាព៖ One Memory
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]