ស្នេហា៖ ទំនាក់ទំនងស្នេហា តម្រូវឲ្យគូស្នេហ៍ទាំងពីរស្រលាញ់គ្នា មើលថែគ្នា ឲ្យតម្លៃគ្នាទៅវិញទៅមក មិនមែនម្នាក់ធ្វើតែម្ខាងនោះទេ។ ជាទូទៅ នារីៗភាគច្រើនជាអ្នកព្យាយាមរក្សាសម្ពន្ធភាពស្នេហា ច្រើនជាងបុរស ទើបពេលខ្លះក៏បង្កជារឿងរ៉ាវឈ្លោះប្រកែកគ្នា ដោយសារតែនាងគិតថាបុរសម្នាក់នោះ មិនស្រលាញ់នាងមិនខ្វល់ពីនាង។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនមែនតែបុរសទេ នារីក៏ចេះនឿយណាយចិត្តក្នុងទំនាក់ទំនងស្នេហាដែរ ហើយនៅពេលនាងអស់ចិត្តនោះគឺជាពេលដែលនាងអស់ទ្រាំហើយ។ នារីៗមិនដែលចង់បែកបាក់ស្នេហាទេ ទើបព្យាយាមរក្សាទំនាក់ទំនងមួយនេះ តែបើសិនដល់ដំណាក់កាលមួយត្រូវដើរចេញ នាងដើរមិនងាកក្រោយទេ។

ខាងក្រោមនេះគឺជា ចំណុចមួយចំនួនដែលបុរសធ្វើឲ្យនារីនឿយណាយចិត្ត៖

១. ចិត្តផ្លាស់ប្ដូរ ម្ដងអ៊ីចេះម្ដងអ៊ីចុះ

នារីៗតែងតែប្រាថ្នាចង់ឲ្យគូស្នេហ៍របស់នាង នៅតែស្រលាញ់នៅតែមើលថែ នៅតែយកចិត្តទុកដាក់ការពារនាងដូចថ្ងៃដែលគេសារភាពស្នេហ៍ប្រាប់នាងជាលើកដំបូង។ នាងមិនចង់ឃើញបុរសម្នាក់នោះផ្លាស់ប្ដូរ ទៅជាមនុស្សផ្សេង ទៅជាលែងសូវចាប់អារម្មណ៍នាង លែងសូវខ្វល់ពីនាងហើយ ដូច្នេះអ្នកជាបុរសត្រូវតែបង្ហាញនាងថាអ្នកនៅតែស្រលាញ់នាង មិនថាកាលៈទេសៈណាក៏ដោយ។

រូបភាពតំណាង

២. ក្បត់នាង

នេះជាចំណុចដ៏សំខាន់បំផុត គ្មាននារីណាម្នាក់ចង់ឲ្យបុរសជាគូស្នេហ៍ក្បត់ក្រោយខ្នងនាងទេ។ ការក្បត់នាងធ្វើឲ្យនាងបាត់បង់ទំនុកចិត្តលើអ្នក ចាប់ផ្ដើមគិតថានាងមិនអាចរស់នៅជាមួយអ្នកឬបន្តទំនាក់ទំនងបានទេ រហូតឈានដល់ភាពនឿយណាយតែម្ដង។

៣. មិនគោរពនាង

នៅពេលដំបូងៗដែលញ៉ែនាង បុរសម្នាក់នោះតែងតែគោរពឲ្យតម្លៃនាង មិនដែលធ្វើអីបង្ខំចិត្តនាង មិនដែលមើលនាងជាមនុស្សមិនល្អ ទាល់តែទាក់ទងគ្នាជាក់ស្ដែង បែរជាមិនគោរពនាង បែរជាប្រើសម្ដីអសុរោះ ប្រមាថមាក់ងាយ ផ្ដាសានាងទៅវិញ។

រូបភាពតំណាង

៤. ធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងលែងពិសេស

កាលពីដំបូងៗ បុរសជាដៃគូពិតជាធ្វើឲ្យនាងគិតថាខ្លួនឯងជាស្រីសំណាងបំផុតលើលោក តែយូរៗទៅក៏ទុកនាងចោល លែងចំណាយពេលនៅជាមួយនាង ផ្ញើសារឬតេទៅក៏មិនលើក ធ្វើដូចនាងជាមនុស្សមិនសំខាន់។

៥. មិនច្បាស់លាស់ពីអនាគត

អ្នកទាក់ទងនាងយូរហើយ តែបែរជាមិនច្បាស់លាស់រឿងអនាគត ធ្វើឲ្យនាងគិតថា ទំនាក់ទំនងនេះមិនទៅណាឆ្ងាយពីកន្លែងដដែល ធ្វើឲ្យនាងគិតថាទោះរស់នៅជាមួយអ្នកយូរប៉ុណ្ណា ក៏នាងមិនអាចបានផ្កាស្លាពីអ្នកដែរ។

៦. ក្បត់សន្យា

បើសិនជាបុរសម្នាក់នោះក្បត់សន្យាជាមួយនាងញឹកញយ និយាយបែបនេះហើយបែរជាធ្វើមិនបាន ឬនិយាយក្រឡិចក្រឡុចម្ដងបែបនេះម្ដងបែបនោះ ដែលធ្វើឲ្យនាងលែងមានជំនឿជាក់ទៅលើអ្នក៕  

រូបភាពតំណាង

ប្រភព៖: goodmenproject

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]