ភ្នំពេញ៖ នៅរសៀលថ្ងៃទី27 ខែតុលា ឆ្នាំ2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក OPPO Find N3 Series ចំនួន 2 ម៉ូដែលគឺ OPPO Find N3 និង Find N3 Flip ដែលស្មាតហ្វូនអេក្រង់បត់ទាំងនេះ 2 ត្រូវបានគេតាំងនាមជា “អធិរាជអេក្រង់បត់”។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះមហាព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា | លោកបណ្ឌិត តាន់ មុនីវណ្ណ | លោក ជី សិលា | លោក អ៊ិន វិចិត្រ | កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំង Influencers ល្បីៗ និងបងប្អូនមិត្តអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

រូបភាព

ឥឡូវនេះជាដំណឹងល្អសម្រាប់អតិថិជនដើម្បីទទួលបាននូវបទពិសោធថ្មី ដែលមានបំណងចង់ Pre Order ស្មាតហ្វូនលំដាប់កំពូល OPPO Find N3 Series ទាំង 2 ម៉ូដែលចាប់ពីថ្ងៃទី28 ខែតុលា ដល់ថ្ងៃទី04 ខែវិច្ឆិកា 2023 នឹងមានការថែមជូនកាដូជាច្រើនដ៏អស្ចារ្យដូចជា ៖

រូបភាព

·       Pre-Order ស្មាតហ្វូន Find N3 តម្លៃ $1899 ថែមជូនកាដូដូចជា ៖ ▪️ បណ្ណធានាអេក្រង់រយៈពេល 6ខែ  ▪️ កាសឥតខ្សែ Enco​ Air3 ▪️ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ

រូបភាព

·       Pre-Order ស្មាតហ្វូន Find N3 Flip តម្លៃ $999 ថែមជូនកាដូដូចជា ៖ ▪️ បណ្ណធានាអេក្រង់រយៈពេល 6ខែ  ▪️ ស្រោមការពារទូរស័ព្ទ ▪️ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ

រូបភាព

ដើម្បីឲ្យកាន់តែមានភាពជឿជាក់ទៅលើសមត្ថភាពនៃស្មាតហ្វូនលំដាប់កំពូល OPPO Find N3 អ្នកជំនួញជោគជ័យទាំង 3 រូប ដែលបានប្រើប្រាស់ស្មាតហ្វូន Find N3 មុនគេបង្អស់ក្នុងប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ 

លោកបណ្ឌិត តាន់ មុនីវណ្ណ
រូបភាព
លោក អ៉ិន វិចិត្រ
រូបភាព
លោក ជី សិលា
រូបភាព

សម្រាប់ ព្រះនាងតូច ជេនណា មានបន្ទូលថា «នាងខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការ OPPO Find N3 Series។ នាងខ្ញុំបានចាប់កាន់ OPPO Find N3 Flip ដំបូងគេបង្អស់គឺមានអារម្មណ៍ថា ការរចនាមានភាពស្រស់ស្អាត តូចច្រឡឹង ងាយស្រួលក្នុងការចាប់កាន់។ មិនតែប៉ុណ្ណោះ OPPO Find N3 Flip បំពាក់ជាមួយកាមេរ៉ាដែលច្បាស់ខ្លាំង ដោយមិនចាំបាច់ធ្វើការ edit។»

រូបភាព

ចំណែកទូតសុច្ឆន្ទៈប្រចាំ OPPO កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា ទូរស័ព្ទ OPPO Find N3 Series នេះ ពិតជាទាន់សម័យ ជាពិសេស​ កាមេរ៉ាថតរូបបានស្អាត និង ច្បាស់ល្អ ថ្មក៏កាន់ទៀត ហើយមានស្រោមទូរស័ព្ទ Official ស្អាតៗទៀតផង៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]