អាមេរិក៖ កំពូលតារាចម្រៀង Pop ដ៏ល្បីឈ្មោះរបស់អាមេរិកគឺកញ្ញា Taylor Swift បានឡើងងារជា «មហាសេដ្ឋី» ហើយ នេះបើយោងតាមប្រភពមកពីបរទេស។

នៅក្នុងសប្តាហ៍នេះ Taylor បានបង្ហាញឈ្មោះនៅលើតារាង Bloomberg Billionaire Index ដោយមានងារជាមហាសេដ្ឋី ដោយសារទ្រព្យសម្បត្តិសរុបរបស់នាងត្រូវគេប៉ាន់ស្មានថាមានលើសពី ១.១ពាន់លានដុល្លារទៅហើយ។


ពិតណាស់ Taylor ពិតជាជោគជ័យខ្លាំងក្នុងការប្រគុំតន្ត្រីទេសចរណ៍ថ្មីមួយរបស់នាងឈ្មោះថា "The Eras Tour" ដែលអាចរកចំណូលសរុបដល់ទៅជាង ២.២ពាន់លានដុល្លារ បើគិតតែក្នុងការប្រគុំតន្ត្រីនៅអាមេរិកខាងជើងម្នាក់ឯងប៉ុណ្ណោះ។




គួរបញ្ជាក់ថា Taylor Swift មិនមែនជាតារាស្រីអាមេរិកទី១ដែលទទួលបានងារជាមហាសេដ្ឋីនោះឡើយ ព្រោះកន្លងមកតារាល្បីៗដូចជា Beyonce, Jay Z និង Rihanna ជាដើមសុទ្ធតែបានក្លាយជាមហាសេដ្ឋី៕
ប្រភព៖: news
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com