តៃវ៉ាន់៖ បើទោះបីជាបច្ចុប្បន្ននេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព លោក Wallace Huo ហាក់មិនសូវចេញមុខនៅក្នុងសិល្បៈដូចកាលពីមុនក្ដី ប៉ុន្តែរឿងរ៉ាវ ក៏ដូចជាសកម្មភាពជាច្រើនក្នុងជីវិតឯកជន តែងតែត្រូវបានហ្វេនៗជាច្រើនចង់ដឹងនិងតាមដាន ជាពិសេស ចំពោះទំនាក់ទំនងល្អនៅក្នុងគ្រួសាររបស់លោក តែម្ដង។

Wallace Huo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាសម្ដែង លោក Wallace Huo ស្រាប់តែធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានបង្ហាញខ្លួន និងបានបើកឡាន Ferrari តម្លៃ ១៣,៧៩ លាន TWD (ប្រហែល ៤២ម៉ឺនដុល្លារ) នៅទីក្រុង Taipei កាលពីថ្ងៃទី ២៦ ខែតុលា កន្លងទៅ។

Wallace Huo

ក្នុងនោះដែរ មិនត្រឹមតែបង្ហាញខ្លួនជិះឡានស៊េរីទំនើបតែប៉ុណ្ណោះទេ តែតារាសម្ដែងប្រុសរូបនេះ ថែមទាំងត្រូវបាន មនុស្សជាច្រើន យកចិត្តទុកដាក់ទៅលើការតុបតែងខ្លួនយ៉ាងស្រស់សង្ហា ដោយបានពាក់​មួក​ពណ៌​ខៀវ ពាក់ម៉ាស និង​លេងស្ទីល​ម៉ូដ​សម្លៀកបំពាក់ ដើរបង្ហាញខ្លួននៅ​តាម​ដង​ផ្លូវ​ ផងដែរ៕

ប្រភព៖​ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wallace Huo
Wallace Huo
Wallace Huo
Wallace Huo
រូបភាព
Wallace Huo
Wallace Huo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]