កូរ៉េខាងត្បូង៖ ថ្មីៗនេះព័ត៌មានអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនរបស់ G-Dragon ដែលជាអតីតមេក្រុម Big Bang បានផ្ទុះឡើងនិងក្លាយជាប្រធានបទវែកញែក នៅក្នុងស្រទាប់មហាជន។
កាលពីថ្ងៃទី២៣ខែតុលាកន្លងទៅ ប៉ូលិសបានចាប់ផ្ដើមស៉ើបអង្កេតតារាចម្រៀងល្បីឈ្មោះរូបនេះ ដោយសង្ស័យថាបានប្រើប្រាស់សារធាតុញៀន ប៉ុន្តែ កាលពីថ្ងៃទី២៦ខែតុលាកន្លងទៅ G-Dragon បានចេញមុខមកបកស្រាយថាខ្លួនពុំបានប្រើប្រាស់នោះឡើយ តែនឹងសហការជាមួយប៉ូលិសក្នុងការស៉ើបអង្កេត។
ឥឡូវនេះ ភ្នាក់ងារប៉ូលិសប្រចាំនៅអ៊ីនឆន បានស្នើទៅកាន់ក្រសួងយុត្តិធម៌ឲ្យចេញច្បាប់ ហាមដាច់ខាតមិនឲ្យ G-Dragon ធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ ខណៈដែលតារាសម្ដែងបុរស Lee Sun Gyun ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនេះដែរនោះ ក៏ត្រូវហាមឃាត់មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសដូចគ្នា៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]