កូរ៉េខាងត្បូង៖ មិនត្រឹមតែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ ចំពោះការបង្ហាញខ្លួននៅក្នុងរឿងភាគល្បីៗជាច្រើននោះទេ ថ្មីៗនេះ តារាសម្ដែងស្រី Cha Chung Hwa ថែមទាំងធ្វើឲ្យពួកគេយកចិត្តទុកដាក់ខ្លាំងឡើង ជាមួយនឹងដំណឹងល្អ ខណៈដែលរូបនាង បានរៀបការជាមួយមិត្តប្រុស កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅនេះ។

Cha Chung Hwa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រុមហ៊ុន IOK ដែលជាភ្នាក់ងាររបស់ តារាសម្ដែង Cha Chung Hwa បានបញ្ចេញរូបថតក្នុងពិធីមង្គលការរបស់នាង ឱ្យប្រិយមិត្តបានទស្សនា ដែលពិធី​រៀប​ការ​នេះ ត្រូវ​បាន​រៀបចំ​ជា​លក្ខណៈ​ឯកជន ​ដើម្បី​រក្សា​ភាព​ឯកជន​របស់​កូន​កំលោះ​ ដែល​មិន​មែន​ជា​អ្នកសិល្បៈ ដោយមានតែសមាជិកគ្រួសារ និង មិត្តភក្តិជិតស្និទ្ធបានចូលរួមក្នុងពិធីនេះ តែប៉ុណ្ណោះ។

Cha Chung Hwa

ម៉្យាងវិញទៀត តាមរយៈរូបភាពដែលបានបង្ហាញឡើង បានបង្ហាញឲ្យឃើញ ពីរូបសម្រស់របស់ Cha Chung Hwa ក្នុងឈុតរ៉ូបកូនក្រមុំ តុបតែងយ៉ាងស្រស់ស្អាត ទន់ភ្លន់ ថតជាមួយកូនកំលោះ បើទោះបីជា នៅក្នុងនោះ មើលឃើញតែម្ខាង តែប៉ុណ្ណោះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Cha Chung Hwa
Cha Chung Hwa
Cha Chung Hwa
Cha Chung Hwa
Cha Chung Hwa
Cha Chung Hwa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]