ថៃ៖ អាចនិយាយបានថា ក្រៅពីអាជីពជាតារា​ចម្រៀង​ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងហើយ សម្រាប់ តារាចម្រៀងស្រី Kratae ក៏ត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍ទៅលើជីវិតរស់នៅឯកជន ខណៈថ្មីៗនេះ រូបនាងបានធ្វើឲ្យអ្នកទស្សនាយកចិត្តតុកដាក់ ពេលចេញមកបើកបង្ហាញ ឲ្យឃើញពីផ្ទះថ្មីប្រណីតរបស់ខ្លួន ផងដែរ។ 

Kratae
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ត្រូវបានគេដឹងថា ផ្ទះដ៏ប្រណីតស្កឹមស្កៃរបស់តារាចម្រៀងស្រីរូបនេះ គឺជាផ្ទះទី ៥ ដែលមានតម្លៃរាប់រយលាន ខណៈបន្ថែម​ពី​លើ​នេះ នៅ​ក្នុង​ផ្លូវ​ដដែល​នោះ ក៏​មាន​ផ្ទះ​បី​ខ្នង​ទៀត​របស់​នាងផងដែរ ​ដែល​បាន​ទិញ​ទាំង​ស្រុង ​កើតចេញពីការខិតខំប្រឹងប្រែង ដោយកម្លាំង​ពលកម្ម​ផ្ទាល់​ខ្លួនតែម្ដង។

ទិដ្ឋភាពក្នុងផ្ទះ

បើក្រឡេកមកមើលផ្នែកខាងក្រៅផ្ទះវិញ គឺពិតជាមានភាពស្រស់ស្អាត មានសួនច្បារខាងមុខ តុបតែងតាមរចនាប័ទ្ម neo-classical ដែលមានបរិយាកាសដូចជារឿងនិទាន។ ជាពិសេស នៅផ្នែកខាងក្នុងផ្ទះវិញ ក៏មានភាពប្រណីតមិនចាញ់គ្នា មិនថាបន្ទប់ទឹក បន្ទប់ស្លៀកពាក់ ឬបន្ទប់គេងទេ ដែលមានការរៀបចំបានស្រស់ស្អាត ធ្វើឲ្យសោភ័ណភាពក្នុងផ្ទះ កាន់តែស្រស់បំព្រង គួរឲ្យចង់រស់នៅ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kratae
Kratae
Kratae
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]