សេអ៊ូល៖ កាលពីថ្ងៃទី២៦ ខែតុលា តុលាការរបស់កូរ៉េខាងត្បូង បានអនុម័តនូវច្បាប់ហាមឃាត់ទំនាក់ទំនងភេទដូចគ្នានៅក្នុងកងកម្លាំងប្រដាប់អាវុធ ដោយលើកឡើងពីហានិភ័យ ដែលអាចកើតមានចំពោះការត្រៀមខ្លួនប្រយុទ្ធរបស់យោធា។
ក្រោមអំពើឧក្រិដ្ឋកម្មយោធារបស់ប្រទេស សមាជិកនៃកងកម្លាំងប្រដាប់អាវុធ ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំសម្រាប់ការមានទំនាក់ទំនងភេទដូចគ្នា ដោយសេចក្តីសម្រេច ដែលត្រូវបានរិះគន់ដោយសកម្មជនថាជាការធ្លាក់ចុះនៃសិទ្ធិស្រឡាញ់ភេទដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសេចក្តីសម្រេច កាលពីថ្ងៃព្រហស្បតិ៍ តុលាការបាននិយាយថា ការអនុញ្ញាតឱ្យមានទំនាក់ទំនងផ្លូវភេទដូចគ្នាអាចធ្វើឱ្យខូចវិន័យក្នុងជួរយោធា និងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រយុទ្ធរបស់ខ្លួន។
គួររម្លឹកផងដែរ កូរ៉េខាងត្បូងមានកងទ័ពសកម្មដ៏ធំបំផុតមួយរបស់ពិភពលោក ដោយបុរសដែលមានសមត្ថភាពទាំងអស់ដែលមានអាយុចន្លោះពី ១៨ ទៅ ២៨ ឆ្នាំតម្រូវឱ្យបម្រើចន្លោះពី ១៨ ទៅ ២១ ខែ៕
ប្រភព៖ channelnewsasia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]