កម្សាន្ត៖ ជាការពិតណាស់ កន្លងមកនេះ ប្រិយមិត្តដែលតាមដានព័ត៌មានតារាកូរ៉េ ប្រាកដជាដឹងរួចមកហើយថា តារាសម្ដែងស្រីដ៏ល្បីល្បាញ Han Sohee បានសម្រេចចិត្តមិនខ្វល់ពីសាច់របស់ខ្លួន ដោយចោះសាច់ បបូរមាត់ពាក់ក្រវិលលើមាត់ ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង។

Han Sohee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកថ្មីៗនេះ Sohee​ បែរជាប្រកាសប្រាប់វិញថា នាងបានលុបស្នាមចោះនោះវិញហើយ ដោយនាងបានបង្ហោះសារថា ខ្ញុំបានចោះមួយរយៈ ប៉ុន្តែខ្ញុំបានដកវាចេញអស់ហើយ។ មិនតែប៉ុណ្ណោះ នាងបង្ហើបថា ចរិតរបស់នាងគឺ ឲ្យតែបានសាកហើយ នាង​មាន​អារម្មណ៍​ពេញ​ចិត្ត​ប ហើយ​ឥឡូវក្រោយពេលបានសាកល្បងចោះមាត់ហើយ នាងមាន​អារម្មណ៍​ធូរស្រាល ទើបសម្រេចលុបវាវិញ។

Han Sohee

ជាមួយគ្នានេះដែរ តារាសម្ដែងដ៏ឆ្នើមរូបនេះ ត្រូវបានគេស្គាល់ថា ជាមនុស្សមិនចេះលាក់ចរិត គឺនាងតែងតែធ្វើអ្វីដែលខ្លួនចង់ធ្វើ ដោយមិនលាក់បាំងនោះទេ តាំងពីរឿងសាក់លើដងខ្លួន រឿងចូលចិត្តផឹកស្រា ជក់បារីជាដើម ហើយអ្នកគាំទ្រក៏ស្រឡាញ់នាងដែលជាខ្លួនឯង មិនដែលព្យាយាមលាក់បាំងនោះទេ នាងតែងតែបង្ហាញភាពវិជ្ជមានជានិច្ច៕

ប្រភព៖ Allkpop

Han Sohee
Han Sohee
Han Sohee
Han Sohee
Han Sohee
Han Sohee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]