ថៃ៖ ជាការពិតណាស់ កញ្ញា Yoshirinrada ជាតារាស្រីថៃ ដែលប្រជាប្រិយភាពខ្លាំងនៅក្នងប្រទេសថៃ មានសម្រស់ស្រស់ស្អាតខ្លាំង រាងរ៉ូវតូចស្រឡូន ផ្ទៃមុខស្រស់ស្រទន់មានមន្ដស្នេហ៍ និងទាក់ទាញខ្លាំងដោយសារតែសម្រស់ស្រស់ស្អាតឆើតឆាយ ហើយតារាស្រីរូបនេះ​ទទួលបានការគាំទ្រ ​​យ៉ាងលើសលប់ពីសំណាក់អ្នកគាំទ្ររបស់នាង។

Yoshirinrada
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ តារាម៉ូដែលរូបនេះ បានបង្ហាញរូបភាពប៉ុន្មានសន្លឹកទៅក្នុងបណ្ដាញសង្គម ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។ នៅក្នុងនោះ​ រូបនាងបានតុបតែងខ្លួន ដូចជាទេពអប្សរបន្ដិច ដូចជាមនុស្សភពក្រៅបន្ដិច ពិតជាស្រស់ស្អាតមែនទែន បើមិនដឹងប្រាកដជាគិតថាមិនមែនជាមនុស្ស ជាតុក្កតាមិនខាន។ 

Yoshirinrada

គួរឲ្យដឹងដែលថា មានអ្នកលេងបណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលដែលអ្នកគាំទ្រទើបតែស្គាល់នាងតារាសម្ដែងស្រីវ័យក្មេង Yoshirinrada ជាតារាភេទទី៣ ប៉ុន្ដែក៏នៅតែមានសន្ទុះគាំទ្រខ្លាំងពីមហាជន ព្រោះតែ    ទេពកោសល្យ ក្នុងការសម្ដែង និងចំណេះដឹងរបស់នាង ដែលគេកោតសរសើរនាងមិនដាច់ពីមាត់នោះទេ ថានាងពិនថែរក្សារាងតូចស្រឡូនត្រូវស្ដង់ដា និងចាប់មិនបាននោះទេថានាងកែភេទពីបុរស មកក្លាយជាស្រ្ដី ហើយក៏ស្រស់ស្អាតមិនចាញ់តារាស្រីពិតប៉ុន្មាននោះទេ៕

ប្រភព៖ Yoshirinrada Official

oshirinrada
oshirinrada
oshirinrada
oshirinrada
oshirinrada
oshirinrada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]