ចិន៖ បន្ទាប់ពីបានប្រកាសលែងលះស្វាមីជាផ្លូវការមក តារាសម្តែងចិន Zhang Ziyi ស្រាបតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន ទៅលើសម្រស់របស់នាង នៅពេលដែលបានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី ២៧ ខែតុលា កន្លងទៅនេះ។

ក្នុងនោះដែរ យោងតាមប្រភព Sinchew បានឲ្យដឹងថា តារាសម្ដែងស្រី Zhang Ziyi បានចូលរួមក្នុងពិធីជប់លៀងម៉ាកយីហោមួយ ដែលធ្វើឡើងនៅទីក្រុងសៀងហៃ។ ហើយនេះ គឺជាលើកទីមួយហើយដែលនាងបានបង្ហាញខ្លួន ចាប់តាំងពីប្រកាសលែងលះស្វាមី។

តាមរយៈការបង្ហាញខ្លួនលើកនេះ Zhang Ziyi បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្លៀកពាក់ឈុតអាវរួមនឹងសំពត់ ដៃកាន់កាបូប លេងស្ទីលយ៉ាងឆើតឆាយ បែបយុវវ័យ បង្ហាញពីសម្រស់ក្មេងជាងវ័យ រហូតដល់មាន មតិជាច្រើននៅលើ Weibo បានសរសើរពីសម្រស់ និងការលេងស្ទាយ៍ដ៏លេចធ្លោ ទាក់ទាញជាទីបំផុត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com