កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Bae Suzy ពិតជាមានទេពកោសល្យខ្លាំងណាស់ ព្រោះចេះទាំងច្រៀងនិងសម្ដែង ដោយកាលពីមុន នាងជាសមាជិកម្នាក់នៅក្នុងក្រុមចម្រៀងនារី K-Pop ដ៏ល្បីល្បាញមានឈ្មោះថា «Miss A» ស្ថិតក្រោមការគ្រប់គ្រងរបស់ JYP Entertainment។

Bae Suzy
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយការរំសាយក្រុមនៅឆ្នាំ ២០១៧ រួចមក Suzy បានងាកមកផ្ដោតអាជីពលើការសម្ដែងវិញម្ដង ដោយនាងទទួលបានកេរ្តិ៍ឈ្មោះនិងការទទួលស្គាល់ថាជាតារាសម្ដែងដ៏មានទេពកោសល្យម្នាក់ តាំងពីក្នុងរឿង «Dream High 2011» និង «Uncontrollably Fond» ជាដើម។

Bae Suzy ក្នុងរឿងភាគ Doona!

ថ្មីៗនេះ Suzy ក៏បានចូលរួមសម្ដែងជាតួអង្គឯកស្រី ក្នុងរឿង «Doona!» ដែលដើរតួជាតារា K-POP តែម្ដង ដែលពិតជាស៊ីចង្វាក់នឹងជំនាញរបស់នាងណាស់ព្រោះនាងធ្លាប់ជាតារាចម្រៀង K-POP មកពីមុន។

Bae Suzy ក្នុងរឿងភាគ Doona!

យ៉ាងណាមិញ មានការចែករំលែករូបថតតាំងពីមុនចូលសិល្បៈរបស់ Suzy នៅលើអ៊ីនធើណេត ដោយយើងបានឃើញថាសម្រស់របស់នាងនៅតែស្រស់ស្អាត មិនមានខុសប្លែកពីពេលឥឡូវនេះសូម្បីបន្តិច ដែលធ្វើឲ្យនាងទទួលបានការកោតសរសើរថាស្រស់ស្អាតតាំងពីតូចមកតែម្ដង៕  

Bae Suzy ក្នុងរឿងភាគ Doona!
Bae Suzy ក្នុងរឿងភាគ Doona!
រូបថត Bae Suzy កាលពីក្មេង

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]