ចិន៖ កាលពីថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៅលើលោកយាយម្នាក់ ដែលត្រូវបានគេដាក់រហ័សនាមថា Most beautiful yoga grandma ដោយសារតែសម្រស់របស់គាត់នៅក្មេងជាងវ័យ ហើយចំណែកឯរាងកាយវិញក៏រឹងមាំ មិនសមនឹងអាយុទាល់តែសោះ។

លោកយាយវ័យ៧៨ឆ្នាំ 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានពី South China morning post បានឲ្យដឹងថា លោកយាយដែលមានសម្រស់ក្មេងវ័យនេះ​ មានចំណាស់៧៨ឆ្នាំទៅហើយ គាត់បានចាប់ផ្ដើមហាត់ប្រាណ Yoga បន្ទាប់ពីជាពីជម្ងឺមហារីក ថែមទាំងធ្លាប់ឆ្លងកាត់ការវះកាត់ថែមទៀតផង។

លោកយាយវ័យ៧៨ឆ្នាំ 

ជាមួយគ្នានេះ លោកយាយបានហាត់ Yoga អស់រយៈពេល១៨ឆ្នាំមកហើយ គាត់បាននិយាយប្រាប់ថា កាលពីមុន សមត្ថភាពរាងកាយរបស់លោកយាយទន់ខ្សោយណាស់ ហើយក៏មិនដឹងអ្វីទាំងអស់អំពីការហាត់ប្រាណ។ ប៉ុន្តែលោកយាយជឿជាក់យ៉ាងមុតមាំថា អ្វីដែលសំខាន់បំផុតគឺ ត្រូវបន្តព្យាយាម។

លោកយាយវ័យ៧៨ឆ្នាំ 

ចំណែកមហាជនវិញ បន្ទាប់ពីដឹងអំពីលោកយាយ និងឃើញទាំងសម្រស់ និង សុខភាពរាងកាយលោកយាយរឹងមាំបែបនេះហើយ ពួកគេមានការសរសើរជាខ្លាំង និង ឃើញពីការប្រឹងប្រែងរបស់គាត់ហើយ ធ្វើឲ្យពួកគេមានកម្លាំងចិត្តជំរុញខ្លួនឯងឲ្យព្យាយាមបែបនេះដែរ៕

ប្រភព៖ South China morning post 

Most beautiful yoga grandma 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]