ស្នេហា៖ ទំនាក់ទំនងស្នេហាទាំងអស់ មិនប្រាកដថាបញ្ចប់ត្រឹមគូស្នេហ៍បានចូលរោងជ័យជាមួយគ្នានោះទេ។ យើងបានឃើញច្រើននាក់ហើយថា គូស្នេហ៍ខ្លះទាក់ទងគ្នាបានយូរអង្វែង ចំណែកខ្លះទៀតទាក់ទងគ្នាបានរយៈពេលខ្លីសោះក៏បែកបាក់គ្នាទៅវិញ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះយើងគ្រប់គ្នាដែលមានស្នេហា គួរតែត្រៀមខ្លួនត្រៀមចិត្តរួចជាស្រេចក្នុងការទទួលយកស្ថានភាពដែលគូស្នេហ៍អ្នកសុំបញ្ចប់ទំនាក់ទំនងជាមួយអ្នក ដែលគន្លឹះសំខាន់នោះគឺ "ការស្រលាញ់ដោយមិនមានចំណងភ្ជាប់(Love without attachment)" ដែលអ្នកអាចស្រលាញ់មនុស្សម្នាក់នោះបានខ្លាំង តែដល់ពេលចប់គ្នា អ្នកក៏គ្មានបញ្ហាក្នុងទទួលយកនិងងាយកាត់ចិត្តលឿន។

យ៉ាងណាមិញ ដើម្បីឈានដល់ការស្រលាញ់ដោតគ្មានចំណងភ្ជាប់នោះ គឺអ្នកត្រូវ៖

១. រៀនស្រលាញ់វត្ថុនិងមនុស្សជាទូទៅ

អ្នកត្រូវរៀនស្រលាញ់មនុស្សគ្រប់គ្នាជុំវិញខ្លួន មិនថាក្ដីស្រលាញ់នោះជាក្ដីស្រលាញ់បែបគ្រួសារ មិត្តភក្តិ គ្រូបារ្យអាចារ្យ ឬផ្សេងៗ គឺមិនមែនផ្ដោតតែលើក្ដីស្រលាញ់ជាមួយគូស្នេហ៍អ្នកតែម្នាក់ទេ។ ការផ្ដោតលើក្ដីស្រលាញ់ចំពោះតែគូស្នេហ៍ខ្លាំងពេក បានវិវត្តន៍ក្លាយជាភាពងប់ងល់ ជាចំណងភ្ជាប់ធ្វើឲ្យអ្នកគិតថា អ្នកមិនអាចរស់ដោយគ្មានគេទេ បើសិនជាគេចង់ចប់គ្នាជាមួយអ្នក។ ការមានចំណងភ្ជាប់និងស្រលាញ់ងប់ងល់លើមនុស្សម្នាក់ពេក ធ្វើឲ្យអ្នកត្រូវការគេខ្លាំង តោងគេស្អិតខ្លាំង ដូច្នេះបើសិនអ្នកមើលឃើញថាខ្លួនឯងចាប់ផ្ដើមងប់ងល់នឹងក្ដីស្រលាញ់លើម្នាក់នោះខ្លាំង សូមសម្លឹងមើលជុំវិញខ្លួននិងរៀនស្រលាញ់មនុស្សនិងវត្ថុជាទូទៅ។ ត្រូវចងចាំថា ក្ដីស្រលាញ់លើលោកមិនមែនមានតែបែបស្នេហាលើដៃគូទេ។

រូបភាពតំណាង

២. កុំកើតចិត្តចង់គ្រប់គ្រងលើគេ

ក្ដីស្រលាញ់គឺជាអារម្មណ៍មួយដ៏បរិសុទ្ធ អារម្មណ៍ចង់ឃើញគូស្នេហ៍មានក្ដីសុខ មានស្នាមញញិម មានភាពកក់ក្ដៅ ដោយសារតែយើង ប៉ុន្តែអ្នកត្រូវចាំថា អ្នកអាចស្រលាញ់គេបាន តែកុំព្យាយាមគ្រប់គ្រងលើគេឬលើក្ដីស្រលាញ់មួយនោះឲ្យសោះ។ កាលណាដែលអ្នកចាប់ផ្ដើមចង់គ្រប់គ្រងលើម្នាក់នោះហើយ ក្ដីស្រលាញ់មួយនេះនឹងបង្កើតជាភាពងប់ងល់ ជាចំណងភ្ជាប់កាន់តែខ្លាំង។

រូបភាពតំណាង

៣. កុំព្យាយាមចង់ឲ្យស្នេហារបស់អ្នកល្អឥតខ្ចោះ

ចំណុចចុងក្រោយគឺអ្នកត្រូវទទួលយក ថាស្នេហារបស់អ្នកមិនអាចល្អឥតខ្ចោះឡើយ ហើយដៃគូរបស់អ្នកក៏មិនអាចល្អឥតខ្ចោះតាមអ្វីដែលអ្នកចង់បានមួយរយភាគរយទេ។ អ្នកមិនត្រូវងប់ងល់នឹងការផ្លាស់ប្ដូរខ្លួនគេ ឬចង់ឲ្យគេក្លាយជាបុរសដូចក្នុងរឿងភាគល្បីល្បាញដែលអ្នកមើលនោះដែរ ព្រោះកាលណាអ្នកងប់ងល់ខ្លាំងពេក អ្នកប្រាកដជាផ្ដោតសំខាន់ទៅលើតែគេ រហូតដល់ថ្នាក់ភ្លេចគិតពីខ្លួនឯងនិងមនុស្សជុំវិញខ្លួន៕  

រូបភាពតំណាង

ប្រភព៖: themindsjournal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]