បាត់ដំបង៖ ថ្មីៗនេះ បុរសម្នាក់ឈ្មោះ មុញ សារ៉ាត់ វ័យ៥១ឆ្នាំ បានប្រកាសខ្លួនថាជាឪពុកបង្កើតរបស់ Maddox និងបានដាក់ពាក្យបណ្ដឹងទៅកាន់ អ្នកស្រី Angelina Jolie ដែលជាម្ដាយចិញ្ចឹមរបស់កូនប្រុសសញ្ជាតិខ្មែរខាងលើនេះ ដោយទាមទារកូនប្រុសរបស់ខ្លួនយកមកវិញ។
ជាមួយគ្នានោះ លោក មុញ សារ៉ាត់ បានបង្ហាញឯកសារដែលបញ្ជាក់ថា លោកពិតជា ឪពុកបង្កើតរបស់ Maddox ពិតមែន ដោយតុលារក៏បានបញ្ជាក់ផងដែរ។ នៅក្នុងនោះផងដែរ លោកបាននិយាយថា ឯកសារបញ្ជាក់ថា Maddox នៅតែជាកូនប្រុសរបស់លោក Angelina មិនដែលបញ្ចប់រឿងនេះឲ្យច្បាស់ជាមួយលោកនោះទេ។
លោក មុញ សារ៉ាត់ ដែលជានាយកអង្គការជំនួយសប្បុរសធម៌ដែលបានជួប Angelina តាមរយៈការងារសប្បុរសធម៌បាននិយាយថា នាងត្រូវតែប្តូរឈ្មោះរបស់កូនប្រុស វាជាវិធីតែមួយគត់ ព្រោះមិនអញ្ចឹងទេ Maddox នៅតែជាកូនប្រុសរបស់លោក។
បើទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថា Angelina Jolie បានដឹងអំពីព័ត៌មាននេះហើយឬនៅនោះឡើយ៕
ប្រភព៖ Fans Love
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]