បរទេស៖ ថ្មីៗនេះ តារាសម្តែងវ័យ ៤៨ ឆ្នាំ លោក Leonardo DiCaprio និងគូស្នេហ៍ ដែលជាតារាម៉ូដែលវ័យ ២៥ ឆ្នាំ Vittoria Ceretti បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញសកម្មភាព ណាត់ជួបគ្នា ខណៈពេលដែល បានចូលរួមក្នុងពិធីជប់លៀង Halloween នៅទីក្រុង Los Angeles កាលពីយប់ថ្ងៃទី ២៨ ខែតុលាកន្លងទៅ។

Leonardo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យោងតាមប្រភព ​​TMZ បានបង្ហាញថា ក្នុងអំឡុងពេលរាត្រីនៃពិធីជប់លៀង ដែលមានរយៈពេល រហូតដល់ព្រឹកព្រលឹម តារាសម្ដែង លោក Leonardo DiCaprio និងមិត្តស្រីរបស់ខ្លួន ត្រូវបានគេឃើញ សម្រាកលំហែនៅលើរានហាល និងបានបង្ហាញកាយវិការ ជជែកគ្នា និង​ឱប​គ្នា យ៉ាងសប្បាយរីករាយ។

Leonardo 

ជាមួយគ្នានេះដែរ ការបង្ហាញខ្លួន របស់តារា​ម៉ូដែល​ស្រីដែលជាគូស្នេហ៍របស់ លោក Leonardo ដែលបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ​ពាក់​សក់​ពណ៌​ក្រហម និងស្លៀក​រ៉ូប​បញ្ចេញស្មា បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ ខណៈ​ដែល លោក Leonardo DiCaprio ស្លៀកពាក់​ឈុត​ធម្មតា​ តែប៉ុណ្ណោះ។ 

ប្រភព៖​ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Leonardo 
Leonardo 
Leonardo 
Leonardo និង គូស្នេហ៍
Leonardo និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]