កូរ៉េខាងត្បូង៖ បើនិយាយពីឈ្មោះ Sandara Park អ្នកណាៗក៏ស្គាល់ដែរ ព្រោះនាងជាតារាចម្រៀងដ៏ល្បីឈ្មោះ និងជាអតីតសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី 2NE1 ដែលធ្លាប់អង្រួនបេះដូងអ្នកទស្សនាក្នុងបទជាច្រើនមិនថា «Fire» ឬ «I am the best» ជាដើម។

Sandara Park
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់បើគិតត្រឹមឆ្នាំនេះ Sandara ឈានចូលវ័យ៣៨ឆ្នាំទៅហើយ ប៉ុន្តែអ្នកណាៗក៏មើលឃើញថាសម្រស់របស់នាងនៅតែស្រស់ស្អាត ដូចព្រះនាងដែរ។

Sandara Park
Sandara Park

យ៉ាងណាមិញ កាលពីយប់ថ្ងៃទី៣០ខែតុលាកន្លងទៅនេះ Sandara បានបង្ហាញខ្លួនក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ប្អូនប្រុសបង្កើតគឺ Thunder ដែលជាអតីតតារាចម្រៀង KPOP ល្បីមួយរូបដែរដោយធ្លាប់ជាសមាជិកម្នាក់របស់ក្រុម MBLAQ ។

Thunder និង Sandara Park

គេបានឃើញថា Sandara បានគ្រងរ៉ូបពណ៌កាប់ស្ដាំង ដោយច្នៃម៉ូតយ៉ាងស្រស់ស្អាតទាក់ភ្នែក មើលទៅលេចធ្លោសឹងតែជាងកូនក្រមុំទៅទៀត ដែលធ្វើឲ្យអ្នកគាំទ្របានចូលរួមកោតសរសើរពីសម្រស់សាច់ចាំមិនចេះចាស់របស់នាងជាហូរហែ៕  

Sandara Park ក្នុងពិធីរៀបការរបស់ Thunder
Sandara Park ក្នុងពិធីរៀបការរបស់ Thunder
Sandara Park ក្នុងពិធីរៀបការរបស់ Thunder

ប្រភព៖ 2NE1 កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]