កូរ៉េខាងត្បូង៖ ជឿជាក់ថាអ្នកគាំទ្រមួយចំនួនធំក្នុងវិស័យ K-Drama នៅកម្ពុជា ប្រាកដជាបានទស្សនារឿងភាគដ៏ល្បីឈ្មោះ «True Beauty» ហើយដែលជាសាច់រឿងយកចេញពី Manhwa ដ៏ល្បីល្បាញដែលមានឈ្មោះដូចគ្នា ចេញផ្សាយកាលពីឆ្នាំ២០២០ កន្លងទៅ។

Cha Eunwoo និង Moon Ga Young
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Moon Ga Young និង Cha Eunwoo

ក្នុងនោះ កញ្ញា Moon Gayoung ក៏បានទទួលសន្ទុះនៃការគាំទ្រខ្លាំងដែរ បន្ទាប់ពីបានដើរតួជាតួអង្គឯកស្រី ក្នុងរឿងភាគនេះ រួមជាមួយតារាសម្ដែងប្រុសសម្រស់ស្រស់សង្ហា Cha Eunwoo ដែលជាសមាជិកម្នាក់ក្នុងក្រុមតារាចម្រៀងបុរស «ASTRO» ផងដែរ ដែលធ្វើឲ្យកក្រើកវិស័យ K-Drama ។

Cha Eunwoo និង Moon Ga Young
Moon Ga Young និង Cha Eunwoo
Moon Ga Young និង Cha Eunwoo

ថ្មីៗនេះ ស្រាប់តែពួកគេចេញមកធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល បន្ទាប់ពី Gayoung បានបង្ហោះរូបថតរបស់ Eunwoo ក្នុង Instagram Story ដែលធ្វើឲ្យមានការវែកញែកពីទំនាក់ទំនងរបស់ពួកគេ ដោយខ្លះគិតថាពួកគេស្រលាញ់គ្នានៅក្រៅមែនទែន ខ្លះថាពួកគេប្រហែលថតរឿងភាគ «True Beauty» វគ្គ២ ជាមួយគ្នា ឯខ្លះទៀតក៏គិតថាប្រហែលជាមានគម្រោងថ្មីណាមួយជាមួយគ្នា។

Moon Ga Young និង Cha Eunwoo
 Moon Ga Young
Cha Eunwoo 
Story របស់ Ga Young

យ៉ាងណាមិញ តាមពិតទៅ Moon Gayoung និង Cha Eunwoo បានជួបជុំគ្នាសាជាថ្មីក្នុងការថតផ្សាយពាណិជ្ជកម្មឲ្យម៉ាកយីហោមួយ ដែលប្លង់អស់ទាំងនោះត្រូវថតនៅឆ្នេរខ្សាច់ ធ្វើឲ្យមើលទៅដូចពួកគេជាគូស្នេហ៍ដឹកដៃគ្នាមកលេងនៅឆ្នេរសមុទ្រអ៊ីចឹង៕  

រូបថតរបស់ Eunwoo ដែល Ga Young បានបង្ហោះ

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]