ស្នេហា៖ ធ្លាប់តែឮឃ្លាមួយគេនិយាយថា "ប្រុសមិនអាក្រក់ ស្រីមិនស្រលាញ់" ដែលសំដៅដល់ការនិយាយប្រាប់ទៅកាន់បុរសៗថាបើបុរសម្នាក់នេះល្អហួសហេតុពេក គឺគ្មានស្រីណាចាប់ចិត្តនោះទេ។ ឃ្លានេះអាចនឹងជារឿងដែលគួរយល់ស្រប និងមិនយល់ស្រប ទៅតាមទស្សនៈរបស់មនុស្សម្នាក់ៗ ប៉ុន្តែ នារីភាគច្រើនពិតជាគិតថា បុរសដែលព្រាននារី មានលក្ខណៈ Bad Boy នោះគឺពិតជាទាក់ទាញនាងណាស់ ដោយសារតែធ្លាប់មើលតាមភាពយន្ត គឺតួប្រុសខ្លះធ្វើបាបចិត្តនារីជាសង្សារ តែនារីម្នាក់នោះនៅតែស្រលាញ់ជាដើម។
យ៉ាងណាមិញ បើយោងតាមការវិភាគរបស់អ្នកជំនាញ គឺពួកគេយល់ថានេះជាហេតុផល ដែលនារីៗភាគច្រើនពេញចិត្តបុរសប្រភេទព្រាននារី Bad Boys ៖
១. នាងចូលចិត្តការយកឈ្នះចិត្តមនុស្សប្រុស
នារីខ្លះក៏មិនខុសពីបុរសដែរ គឺចូលចិត្តការយកឈ្នះចិត្តមនុស្សប្រុស ចូលចិត្តដេញតាមមនុស្សប្រុស ថាម្នាក់ប្រុសនេះមើលទៅមានលក្ខណៈព្រាននារីតិចៗ មិនដឹងពីតម្រូវការខ្លួនឯង មិនធ្លាប់បានស្រលាញ់នារីណាម្នាក់បែបប្រាកដប្រជាទៀតនោះគឺមើលទៅរឹតតែធ្វើឲ្យនារីម្នាក់នោះចង់យកឈ្នះ ព្រោះការយកឈ្នះបុរសប្រភេទនេះ គឺធ្វើឲ្យនាងមានអារម្មណ៍ថាមន្តស្នេហ៍ខ្លួនឯងពិតជាខ្លាំង។
២. បុរសព្រានគឺពិតជាឡូយនៅក្នុងកុន
ដូចចំណុចដែលបានរៀបរាប់ត្រួសៗខាងលើ នៅក្នុងភាពយន្តមិនថា ចម្រៀង ខ្សែភាពយន្តទាំងខ្នាតវែងនិងខ្លី បុរសជាតួអង្គឯកភាគច្រើនគឺមានចរិតមួយព្រាននារី ចូលចិត្តញ៉ែមនុស្សស្រី ធ្វើឲ្យនារីៗជាអ្នកមើលឯណេះគិតថាពួកគេពិតជាឡូយខ្លាំង និងមើលទៅគួរឲ្យចង់ប្រាថ្នាខ្លាំងណាស់ ដោយសារមនុស្សប្រុសអស់ទាំងនោះមើលទៅអាថ៌កំបាំង។
៣. មើលទៅបែបខឹងៗ គួរឲ្យចង់យកឈ្នះ
យោងតាមការសិក្សា នារីៗពិតជាចង់បានបុរសដែលមានផ្ទៃមុខ ទម្រង់មុខបែបស៊ិចស៊ី បែបកាច បែបខឹងៗ មើលទៅមិនរាក់ទាក់អ្នកណា មិនមែនបែបញញិមប្រិមប្រិយទេ។
៤. ធ្វើឲ្យនារីៗបានស្គាល់ពីខ្លួនឯងកាន់តែច្បាស់
បុរសៗចរិតព្រាននារី ចូលចិត្តអ្វីដែលប្លែកថ្មី ដូចជាដំណើរផ្សងព្រេងមួយអ៊ីចឹង ទៅខាងនេះផងទៅខាងណោះផង ចរិតតាមមិនទាន់ផ្លាស់ប្ដូរសឹងតែរាល់ថ្ងៃ ធ្វើឲ្យនារីៗពិបាកដៅ ហើយពួកគេភាគច្រើនអាចនាំនារីៗនោះចូលទៅក្នុងពិភពមួយដែលនាងមិនធ្លាប់ស្គាល់ ទៅកន្លែងដែលនាងមិនធ្លាប់ទៅ។
៥. នាងចង់ផ្លាស់ប្ដូរពួកគេ(ឲ្យក្លាយជាប្រុសស្មោះ)
នារីៗតែងចង់មានមោទកភាពលើខ្លួនឯង តាមរយៈការអាចផ្លាស់ប្ដូរបុរសព្រាននារីឲ្យចេះក្លាយជាមនុស្សប្រុសស្មោះត្រង់មួយនឹងមួយ ដោយសារតែបុរសព្រានអស់ទាំងនោះ ទាល់តែចួបនារីដែលត្រូវចិត្តមែនទែនទើបអាចស្មោះបាន ដែលវាជាការប្រកួតប្រជែងមួយសម្រាប់នារីៗ៕
ប្រភព៖: thegentlemansjournal
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]