កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី ទឹកដមស្រទន់ អ្នកនាង ពេជ្រ សូលីកា បានបង្ហាញរូបភាពមួយ ភ្ជាប់ជាមួយសារដាស់តឿនដល់មហាជន អំពីសត្វល្អិតមួយប្រភេទ ដែលវាបានតិច បណ្ដាលឲ្យរោល កន្ទួលឈឺចាប់។ នៅក្នុងនោះផងដែរ តារាស្រីរូបនេះ ត្រូវសត្វល្អិតមួយប្រភេទនេះ តិចរហូតដល់ឡើងស្នាមលើមុខ កន្ទួល មើលក៏ដឹងថាវាតិចឈឺប៉ុណ្ណាដែរ។
ជាមួយគ្នានេះដែរ សត្វមួយប្រភេទនេះ ត្រូវបានគេស្គាល់ថា ជាប្រភេទសត្វល្អិតមានពិសខ្លាំង ខ្លួនវាតូច មានពណ៌លឿងលាយខ្មៅ នៅពេលដែលវាបានប៉ះលើខ្លួនអ្នក ឬកន្លែងណាមួយ វានឹងបញ្ចេញពិស ឬ តិច បណ្ដាលឲ្យរលាកដល់ស្បែក កន្ទួល ក្រហាយ រាលដាលដល់ស្បែក។
ចំណែកឯ វិធីព្យាបាលនោះគឺ នៅពេលដែលវាតិចដំបូង អ្នកត្រូវលាងរបួសនឹងទឹកអំបិល ដើម្បីឲ្យពិសវាមិនរាលដាល បន្ទាប់មករកថ្នាំលាបត្រង់កន្លែងរបួស ឬទៅទិញថ្នាំពីឳសថស្ថានដែលនៅជិតលោកអ្នក។ ជាពិសេស សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះក្មេងតូចៗ ព្រោះស្បែកក្មេងស្ដើង ងាយនឹងរងការរលាកពីសត្វមួយនេះ៕
ប្រភព៖ Pich Solikah
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]