ថៃ៖ ខណៈទទួលបានភាពជោគជ័យនៅក្នុងវិស័យសិល្បៈ តារាស្រី Air Phantila កាន់តែធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍ទៅលើរឿងរ៉ាវផ្ទាល់ មិនថាជាការងារមុខជំនួញ ឬរឿងរ៉ាវក្នុងទំនាក់ទំនងគ្រសាររបស់នាង ខណៈពេលនេះ នាងបានក្លាយជាអ្នកម្ដាយគេទៅហើយ។​

Air Phantila 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះវិញ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ នៅពេលដែលបាននាង បានបើកបង្ហាញឲ្យឃើញផ្ទះប្រណីតរបស់ខ្លួន ដែលទើបនឹងរៀបចំឡើងថ្មីយ៉ាងស្រស់ស្អាត គ្រប់ជ្រុងជ្រោយ តែម្ដង។​

ទិដ្ឋភាពក្នុងផ្ទះ Air Phantila 

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Air Phantila បាន​បង្ហើប​ពីមូលហេតុ​ដែល​ឪពុក​ម្តាយ​នាង​ បានជ្រើសរើស​ទីតាំង​នេះ​ ព្រោះ​ប្រហែល​៣០​ឆ្នាំ​មុន គ្រួសារ​នាងនេះ​នឹង​ប្រកប​របរ​ដឹក​ជញ្ជូន ហើយចង់បានតំបន់ធំទូលាយ។ ជាពិសេស​នាងក៏បានបង្ហើបទៀតថា ផ្ទះនេះទើបតែត្រូវបានជួសជុលរួចរាល់ ខណៈដែលបានរស់នៅក្នុងគ្រួសារធំមួយដែលមានមនុស្សប្រហែល ៦ នាក់ រួមទាំងកូន និងស្វាមីរបស់នាង ផងដែរ។  

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Air Phantila 
Air Phantila 
Air Phantila 
ទិដ្ឋភាពក្នុងផ្ទះ Air Phantila 
ទិដ្ឋភាពក្នុងផ្ទះ Air Phantila 
ទិដ្ឋភាពក្នុងផ្ទះ Air Phantila 
ទិដ្ឋភាពក្នុងផ្ទះ Air Phantila 
ទិដ្ឋភាពក្នុងផ្ទះ Air Phantila 
ទិដ្ឋភាពក្នុងផ្ទះ Air Phantila 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]