កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលនិយមគាំទ្រតារាចម្រៀងកូរ៉េ ច្បាស់ជាបានស្គាល់តារាស្រី Jessi ដែលនាងជាម្ចាស់បទ Zoom ហើយនាងក៏ធ្លាប់បានមកច្រៀងនៅប្រទេសកម្ពុជាកាលពីឆ្នាំ២០២២ផងដែរ។ ថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងបានទម្លាយរឿងមួយនៅក្នុងកម្មវិធីសម្ភាសន៍របស់ Bam Bam។
ជាមួយគ្នានេះ Jessi បាននិយាយថា នាងមានភ្ញាក់ផ្អើលមែនទែននៅពេលដែលតារាចម្រៀងកូរ៉េប្រុសៗ តែងតែមកសុំស្រឡាញ់នាង។ មិនតែប៉ុណ្នោះ រូបនាងបានបន្ដថា តារាប្រុសទាំងនោះ មានអត្តចរិតខ្ជូតៗ គួរឲ្យស្រឡាញ់នៅចំពោះមុខហ្វេនតែប៉ុណ្ណោះ រីឯក្រៅសិល្បៈវិញ ពួកគេពិតជាសុភាពបុរស រឹងមាំ Manly មែនទែន។ឮ
មុនដំបូងនាងក៏មិនគួរឲ្យជឿដែរថា ហេតុអីតារាប្រុសៗទាំងនោះ លង់ស្នេហ៍នាង ទាំងនាងមានអត្តចរិតបែបអ៉ឺរ៉ុប ទាំងស្ទាយ៍តែងខ្លួន និង ការនិយាយស្ដី ដោយនាងគិតថា គេតែងតែស្រឡាញ់មនុស្សស្រីប្រភេទទន់ភ្លន់ តែមិនស្មានថា បែរជាមកស្រឡាញ់ខ្លួននោះទេ។
ក្រោយពី Jessi ទម្លាយបែបនេះហើយ ទើបធ្វើឲ្យហ្វេនដឹងថា តាមពិតតារាប្រុសៗដែលយើងគិតថា ញិកញក់ខ្ជូតនោះ នៅក្រៅផ្ទុយគ្នាស្រឡះ ពួកគេគ្រាន់តែបែបនេះនៅមុខកាមេរ៉ាតែប៉ុណ្ណោះ៕
ប្រភព៖ SBS Stars
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]