អាមេរិក៖ ដូចដែលប្រិយមិត្តបានស្គាល់ហើយថា Ariana Grande ជាតារាចម្រៀងដ៏មានឈ្មោះល្បីខ្លាំង ដែលមានទឹកដមសំនៀងពីរោះក្រអៅក្រអួន អាចស្រែកច្រៀងបានយ៉ាងល្អឥតខ្ចោះ។
ថ្មីៗនេះ នាងក៏ទើបតែបែកបាក់គូស្នេហ៍ ដោយបានលែងលះជាមួយស្វាមី Dalton Gomez ជាផ្លូវការក្រោយរួមរស់ជាមួយគ្នាបានពីរឆ្នាំ ប៉ុន្តែ Ariana មិនត្រាំត្រែងនឹងទុក្ខសោកយូរទេ ជាក់ស្ដែងនាងនៅតែបន្តជីវិតយ៉ាងឡូយឆាយ ដោយកាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ នាងបានតុបតែងខ្លួនយ៉ាងប្លែកភ្នែក ដើម្បីអបអរដល់បុណ្យ Halloween ។
ក្នុងនោះ Ariana បានជ្រើសរើសតុបតែងខ្លួនត្រាប់តាមតួអង្គ Nomi Malone នៅក្នុងរឿង «Showgirls» ចេញផ្សាយកាលពីឆ្នាំ១៩៩៥ ដែលជាស្ទាយ៍ថ្មីមួយប្លែក ដូចបានត្រឡប់ទៅទស្សវត្សរ៍ទី៩០វិញអ៊ីចឹង។
អ្នកគាំទ្រក៏បានកោតសរសើរ Ariana Grande ដែរថាតែងអ៊ីចឹងទៅ ពិតជាស្រស់ស្អាតលេចធ្លោ និងស័ក្តិសមជាមួយនឹងស្ទាយ៍បែប Girly Girly របស់នាង៕
ប្រភព៖: billboard
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]