កម្ពុជា៖ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គនាយករងរដ្ឋបាល និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រសួងអប់រំ បានបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដើម្បីបន្តលើកកម្ពស់គុណភាពប្រឡងបាក់ឌុប ជូនសិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ។ លោកជំទាវបណ្ឌិត សូមលើកទឹកចិត្ត ក៏ដូចជាសូម ផ្ដាំផ្ញើដល់សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបនៅថ្ងៃទី០៦-ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ
- ទី១ សូមយកចិត្តទុកដាក់ចំពោះសុខភាព ញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ អាហារដែលមានប្រយោជន៍សម្រាប់ សុខភាព កុំចូលគេងយប់ជ្រៅ និងកុំធ្វើដំណើរទៅណាឆ្ងាយ ធ្វើយ៉ាងណាឱ្យមានសុខភាពល្អ និងមាន សមាធិនៅក្នុងការប្រឡង ដើម្បីទទួលបានលទ្ធផលល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ទី២ ត្រូវតាមដានព័ត៌មានឱ្យជាប់ជាប្រចាំ មើលឈ្មោះ លេខរៀង មណ្ឌលប្រឡងឱ្យបានច្បាស់ ដើម្បីចៀសវាងការភាន់ច្រឡំ ខាតពេលវេលា។
លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមទៀតថា ចំណុចទី៣ សូមឱ្យបេក្ខជនទាំងអស់ត្រៀមលក្ខណៈនៅក្នុងការប្រឡងឱ្យបានល្អ ដោយចំណាយពេលដែលនៅសេស សល់នេះ ដើម្បីរំលឹកមេរៀន ក៏ដូចជាហ្វឹកហាត់នៅក្នុងការឆ្លើយ និងស្វែងយល់អំពីវិញ្ញាសាចាស់ៗ ជាគន្លឹះ នៅក្នុងការធ្វើឱ្យការប្រឡងកាន់តែទទួលជោគជ័យនៅក្នុងពេលអនាគត។
សូមជម្រាបថា ក្រសួងអប់រំនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុបនៅតាមរាជធានី-ខេត្តចំនួនពីរ ដង គឺលើកទី១នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជន បានពិនិត្យ និងរកមើលឈ្មោះតាម មណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]