កូរ៉ខាងត្បូង៖ ស៊េរីរឿង «Sweet Home» របស់ Netflix គ្រោងនឹងត្រលប់មកវិញជាមួយនឹងរដូវកាលទី ២ ដែលរំពឹងទុកនៅថ្ងៃទី ១ ខែធ្នូ ដែលធ្វើឲ្យហ្វេន មានការសប្បាយចិត្ត ដូចជាអន្ទះសាជាខ្លាំង ក្រោយរង់ចាំអស់រយៈពេល ជិត ​៣ឆ្នាំមកនេះ។

ជាមួយនឹង រដូវកាលថ្មីមួយនេះ នឹង និយាយអំពី អ្នកនៅរស់រានមានជីវិត ដែលឥឡូវនេះត្រូវបានផ្លាស់ទីលំនៅ និងប្រឈមមុខជាមួយនឹងអាថ៌កំបាំងថ្មីៗ ផ្សេងទៀត ដែលបានធ្វើឲ្យអ្នកទស្សនាមានការងឿងឆ្ងល់ចង់ដឹង​ ថាសាច់រឿងជាទៅយ៉ាងណាក្នុង រដូវកាលមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះវីដេអអូខ្លី ដ៏គួរឲ្យចាប់អារម្មណ៍ជាមួយនឹងតួឯក Cha Hyun Soo (សម្តែងដោយ Song Kang) ស្ថិតក្នុងភាពស្រពេចស្រពិល ដោយត្រូវបានគេឃើញជាប់គុកនៅពីក្រោយរនាំងដែក ពោរពេញទៅការកាត់ទោស ដូចជារង់ចាំសួរចម្លើយដូច្នេះដែរ។

ស៊េរីរឿងភាគ «Sweet Home» រដូវកាលទី ២ ដែលហ្វេនៗទន្ទឹងរង់ចាំ ត្រូវបានកំណត់សម្រាប់ការចេញផ្សាយផ្តាច់មុខនៅលើ Netflix នៅថ្ងៃទី ១ ខែធ្នូខាងមុខនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]