ភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា មានមោទនភាពដែលបានចូលរួមជា Diamond Sponsor ក្នុងព្រឹត្តិការណ៍ ជិះកង់របស់សមាគមធនាគារនៅកម្ពុជា (Bankers' Cycling 2023)។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី 29 ខែតុលា 2023 នៅក្នុងខេត្តព្រះសីហនុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា គាំទ្រដោយធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីនិរន្ដរភាព និងសាមគ្គីភាពនៃវិស័យធនាគារ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
ក្រៅពីចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះ ធនាគារ ABA ក៏បានចាត់ក្រុមការងាររបស់ខ្លួន មកដល់ទីតាំងផ្ទាល់ ដើម្បីជួយបើកគណនីរហ័សជូនអ្នកចូលរួម ព្រមទាំងមានការលេងហ្គេមយករង្វាន់ជាច្រើនផងដែរ។
ព្រឹត្តិការណ៍ Bankers' Cycling 2023 មានអ្នកចូលរួមយ៉ាងច្រើនមកពីវិស័យធនាគារ ព្រមទាំងភាគីពាក់ព័ន្ធ និងសាធារណជន។ ធនាគារ ABA ជឿជាក់ថា ព្រឹត្តិការណ៍បានបញ្ចប់ដោយជោគជ័យ ហើយសូមថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមទាំងអស់។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]