ស្នេហា៖ នារីដែលមានមន្តស្នេហ៍គឺមិនចាំបាច់ទាល់តែ ធ្វើខ្លួនខ្ញង់ ផាត់មុខក្រាស់ៗ ស្លៀកពាក់ឡូយឆាយប្រេនៗនោះទេ ព្រោះមន្តស្នេហ៍ជារបស់ភាយចេញមកពីខាងក្នុងខ្លួននេះឯង។ ជាទូទៅ នារីភាគច្រើនតែងតែចង់ឲ្យខ្លួនឯងមានមន្តស្នេហ៍ខ្លាំង ដើម្បីឲ្យមនុស្សប្រុសនិងអ្នកដទៃចាប់អារម្មណ៍នាង ចោមរាមស្រលាញ់ខ្លាំង។
ដូច្នេះបើសិនជាអ្នកចង់ធ្វើជានារីមានមន្តស្នេហ៍ខ្លាំង អ្នកគួរតែមានចំណុចទាំង៥នេះក្នុងខ្លួន៖
១. ជានារីដែលធ្វើខ្លួនមានតម្លៃខ្លាំង
នារីដែលធ្វើខ្លួនមានតម្លៃខ្លាំង គឺជានារីដែលយល់ពីអ្វីដែលនាងចង់បាន មិនទទួលយកអ្វីដែលនាងទទួលមិនបាន មានទំនុកចិត្តខ្ពស់ មិនទ្រាំរស់នៅក្នុងលក្ខខណ្ឌមួយដែលនាងមិនចង់បាន មានស្តង់ដារ(ការរើសមនុស្សប្រុស)ខ្ពស់ មានចំណេះមានគំនិត និងអនុញ្ញាតឲ្យតែបុរសដែលមានតាមអ្វីដែលចង់បានចូលមកក្នុងជីវិត។ នារីប្រភេទនេះមានមន្តស្នេហ៍ខ្លាំងណាស់ ភ្ញោចឲ្យបុរសចង់បាននាងជាគូស្នេហ៍ ដោយសារតែនាងជានារីដែលមិនមែនសម្រាប់មនុស្សប្រុសគ្រប់គ្នានោះឡើយ។
២. នារីរីករាយនឹងជីវិតខ្លួនឯង
នាងជានារីដែលមានចំណង់ចំណូលចិត្ត មានមិត្តភក្តិជុំវិញខ្លួន ពូកែទាក់ទងជាមួយអ្នកដទៃ និងចេះមើលថែទាំងសុខភាពរាងកាយនិងផ្លូវចិត្តរបស់ខ្លួន ព្រោះតែនាងស្រលាញ់ខ្លួនឯង រីករាយជាមួយជីវិតខ្លួនឯងទោះបីវាមិនល្អឥតខ្ចោះក៏ដោយ។ ចំណុចពិសេសនោះគឺនាងអាចរស់ដោយគ្មានអ្នកបានយ៉ាងស្រួល និងមិនតោងទាមអ្នកជាប់ពេញម្ភៃបួនម៉ោង ព្រោះនាងមានជីវិតរបស់នាង មានការងារដែលនាងត្រូវធ្វើ។
៣. នារីមានភាពអាថ៌កំបាំង
ចំណុចនេះមានន័យថានាងមិនប្រាប់បុរសៗពីខ្លួននាងអស់ទាំងអស់ទេ គឺមានលាក់ចំណុចខ្លះមើលទៅគួរឲ្យចង់ស្វែងរក។ ចរិតនាងមើលទៅស្មុគស្មាញតែបែរជាទាក់ទងឲ្យបុរសចូលក្បែរដើម្បីដោះប្រស្នាមួយនេះ។ ពេលខ្លះនាងធ្វើខ្លួនដូចពេញចិត្តអ្នកដែរ តែពេលខ្លះក៏ព្រងើយកន្តើយធ្វើឲ្យបុរសកាន់តែចង់យកឈ្នះចិត្តនាង។
៤. នារីដែលមានទំនុកចិត្ត
នាងជានារីដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯង បង្ហាញចេញច្បាស់តាមរយៈកាយវិការ និងទឹកមុខ ធ្វើឲ្យមើលទៅមានមន្តស្នេហ៍ ហើយនាងក៏ស្លៀកពាក់ស្អាតបាតសមរម្យ ត្រូវទៅតាមកាលៈទេសៈ៕
ប្រភព៖: rendezvousmag
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]