កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តពិតជាដឹងរួចមកហើយថា តារាប្រុសស្រី ដែលជា Influencer ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ប៉ុន្មានគូ បានភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹង ដែលតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់ ធ្វើឲ្យមហាជនច្រណែន។
មិនតែប៉ុណ្ណោះ តារាប្រុសស្រីទាំងនេះ ដែលជាគូដណ្ដឹងនឹងគ្នា ក៏បានចាប់ដៃគ្នាបើកអាជីវកម្មមួយជាមួយគ្នា បានយ៉ាងជោគជ័យផងដែរ។ ជាមួយគ្នានេះ គូ ហេង វិសាល និង ជា ស្រីនា ដែលជាគូស្នេហ៍ទើបនឹងភ្ជាប់ពាក្យបាន១ឆ្នាំ បានចាប់ដៃគ្នាបើកជំនួញ គ្រឿងសម្អាង Skincare មួយ ដែលទើបនឹងបើកថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯ គូទី២នោះ ក៏ជា Influencer ដ៏មានប្រជាប្រិយភាពផងដែរ គឺ ពេជ្រ ពិសី និង គូដណ្ដឹង បានរួមដៃគ្នាបង្កើតប្រេនគ្រឿងថែរក្សាសម្រស់ មិនមែនទើបតែបើកទេ អ្នកទាំងពីរតស៊ូជាមួយគ្នាយូរមកហើយ។ ចុងក្រោយនោះគឺ Content Creator រស្មី និង គូដណ្ដឹងដ៏ស្រស់ស្អាត បានបើកអាជីវកម្មហាងលក់ផលិតផលថែរក្សាសម្រស់ជាមួយគ្នាផងដែរ៕
ប្រភព៖ សុិច អ៉ីនត្រូ- Six Intro
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]