ចិន៖ យោងតាមប្រភពព័ត៌មានពីប្រទេសចិន បានឲ្យដឹងថា សមាជិកក្រុម Blackpink ដែលមានសញ្ជាតិថៃ Lisa Manoban ត្រូវបានរដ្ឋាភិបាលនៃប្រទេសចិនហាមឃាត់មិនឲ្យបង្ហាញមុខនៅប្រទេសខ្លួន ព្រមទាំងបិទគណនី Weibo របស់នាង ដែលមានចំនួនតាមដានរាប់លាននាក់ទៀតផង។
មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ មិនអាចធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មនៅប្រទេសចិននោះទេ ពោលគឺ អ្វីៗដែលពាក់ព័ន្ធនឹងរូបនាង ត្រូវបានគេបិទចោល លុបបំបាត់ទាំងអស់ពីប្រទសតែម្ដង។ យោងតាមប្រភពបានឲ្យដឹងទៀតថា មូលហេតុដែលបណ្ដាលឲ្យឈានដល់ការហាត់ឃាត់បែបនេះ គឺមកពី Lisa បានបង្ហាញនូវគម្រូមិនល្អដល់ប្រជាជនចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តាមរយៈការសម្ដែងស៊ិចស៊ីជ្រុល របស់ Lisa នៅឯបាមួយកន្លែងនៅទីក្រុងប៉ារីស ទើបធ្វើឲ្យនាងត្រូវបានគេហាមឃាត់។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនគឺមានច្បាប់តឹងរឹង ជាពិសេសចំពោះបុគ្គលសាធារណៈតែម្ដង បើបង្ហាញសកម្មភាពណាដែលមិនគប្បី គេនឹងមិនស្ទាក់ស្ទើក្នុងការលុបបំបាត់នោះទេ៕
ប្រភព៖ សុិច អ៉ីនត្រូ- Six Intro
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]