ស្នេហា៖ ទំនាក់ទំនងស្នេហា គឺជាចំណងមួយដ៏ស្រស់បំព្រងដែលគូស្នេហ៍ចេះយល់ចិត្តគ្នា ស្រលាញ់គ្នា ឲ្យតម្លៃគ្នា ការពារនិងមើលថែគ្នាទៅវិញទៅមក ដោយសង្ឃឹមថាថ្ងៃណាមួយ នឹងបានដឹកដៃគ្នាចូលរោងការ ក្លាយជាគូជីវិត។

យ៉ាងណាមិញ មិនប្រាកដថាគូស្នេហ៍ទាំងអស់បានរៀបការជាមួយគ្នានោះទេ ដោយអ្នកខ្លះក៏បែកបាក់គ្នាមុនទៅ ខ្លះស្រលាញ់គ្នាសុខៗ ខាងប្រុសឬខាងស្រីក៏រៀបការចោលទៅបាត់។ ប៉ុន្តែអ្នកធ្លាប់ឆ្ងល់ទេថា ខណៈខាងស្រីភាគច្រើនជ្រើសរើសគូស្រករដោយក្ដីស្រលាញ់នោះ ងាកមករកខាងប្រុសវិញគឺទោះជាមិនស្រលាញ់នារីម្នាក់នោះ ឲ្យតែមើលឃើញថានាងស័ក្តិសមជាភរិយាគេ គឺគេយកភ្លាម ដោយអ្នកខ្លះសុខចិត្តចោលគូស្នេហ៍ខ្លួនកំពុងទាក់ទងទៀតផង។

នេះជាហេតុផល មួយចំនួនដែលបុរសរៀបការដោយភាពស័ក្តិសម មិនមែនដោយក្ដីស្រលាញ់៖
១. បុរសរៀបការនៅពេលពួកគេត្រៀមខ្លួនរួចរាល់
កុំគិតថាបុរសរៀបការនៅពេលដែលគេជួបមនុស្សដែល "មែនទែន" សម្រាប់គេនោះ តែធាតុពិត មនុស្សប្រុសរៀបការនៅពេលណាដែលពួកគេត្រៀមខ្លួនក្នុងការចាប់ផ្ដើមកសាងគ្រួសារ។ ឧទាហរណ៍៖ បុរសម្នាក់ស្រលាញ់សង្សារចាស់ជាងសង្សារបច្ចុប្បន្នរបស់ខ្លួននិងនៅតែនឹកគិតដល់នាង តែអំឡុងពេលទាក់ទងសង្សារបច្ចុប្បន្ននេះ គេបានត្រៀមខ្លួនក្នុងការមានគ្រួសារហើយ ដូច្នេះទើបគេសម្រេចចិត្តរៀបការជាមួយនារីបច្ចុប្បន្ន ព្រោះតែវាជាពេលវេលាស័ក្តិសម មិនមែនជ្រើសរើសដោយប្រើប្រាស់ក្ដីស្រលាញ់តែមួយមុខទេ។

២. បុរសរៀបការជាមួយនារីមានអត្តចរិតល្អ
ពិតណាស់ បុរសៗសឹងតែគ្រប់គ្នាហើយ ដែលចូលចិត្តស្រីស្អាត មានមន្តស្នេហ៍ មានរូបរាងស្រឡូនស្អាតស្វ៊ែល តែបើសួរថាពេលជ្រើសរើសគូជីវិត គេរើសស្អាតមែនឬ? រើសដែរតែរើសអត្តចរិតស្លូតបូតល្អមុននឹងឈានចូលដល់រូបរាងកាយ ដូច្នេះបើនារីជាសង្សារបច្ចុប្បន្នស្អាតមែនតែចរិតមិនបាន បុរសម្នាក់នោះគង់មិនរៀបការជាមួយទេ។
៣. មកពីរស់នៅជាមួយគ្នាមុនរៀបការ
គូស្នេហ៍ខ្លះសម្រេចចិត្តរស់នៅជាមួយគ្នា មុនរៀបការពេញច្បាប់ ដោយប្រើប្រាស់ជីវិតដូចជាស្វាមីភរិយាជាទូទៅ ដែលក៏ជាហេតុផលមួយដែរដែលបានជះឥទ្ធិពល លើការសម្រេចចិត្តរបស់បុរស។ បុរសខ្លះគិតថា គេបានរស់នៅជាមួយអ្នកហើយ ដូច្នេះគេមិនចាំបាច់យកអ្នកជាភរិយាទេ ដល់តែគេជួបអ្នកថ្មីដែលមើលទៅស្រស់ស្អាត ពូកែជាងអ្នក គេប្រាកដជាចាកចេញពីអ្នកទៅរស់នៅជាមួយអ្នកផ្សេង។

៤. នារីជាសង្សារ បានត្រឹមស្រលាញ់គ្នាមួយគ្រាៗ
នារីខ្លះបានត្រឹមតែទាក់ទងគ្នាមួយគ្រាៗ មិនមែនសម្រាប់រៀបការយកធ្វើជាភរិយា ព្រោះតែមានចំណុចខ្លះ ដែលបុរសគិតថាគេមិនអាចរួមរស់ជាមួយនាង តែក្នុងពេលតែមួយគឺគេស្រលាញ់នាង ដូច្នេះហើយទើបគេសុខចិត្តចាកចោលនាង ទៅរៀបការជាមួយអ្នកថ្មី។
៥. បុរសគិតថាគូស្នេហ៍ខ្លួនឯងមិនចង់រៀបការ
ជួនកាលបុរសគិតថា គូស្នេហ៍របស់គេមិនចង់រៀបការ មិនចង់ប្រើប្រាស់ជីវិតគូព្រោះមិនដែលឮនាងបង្ហើប ឬនិយាយជាមួយគេថាចង់រៀបការទាល់តែសោះ ទើបគិតខុស ទាំងដែលនារីម្នាក់នោះចង់រៀបការតែមិនហ៊ាននិយាយចេញមក៕

ប្រភព៖: brightside
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]