យល់ដឹង៖ ជនរងគ្រោះគឺជាមនុស្សដែលត្រូវគេធ្វើបាប មិនថាទាំងផ្លូវកាយឬផ្លូវចិត្ត។ យើងតែងតែឃើញនៅក្នុងភាពយន្ត ថាតួអង្គកាចតែងតែធ្វើពុតជាជនរងគ្រោះ ត្រូវតួអង្គឯកស្រីធ្វើបាប ពេលនៅនឹងមុខតួអង្គឯកប្រុស ដើម្បីឲ្យតួអង្គឯកប្រុសអាណិត ដែលនោះគឺឆ្លុះបញ្ចាំងពីតថភាពនៃការ "ធ្វើពុតជាជនរងគ្រោះ" ទាំងដែលការពិតខ្លួនឯងមិនបានរងគ្រោះអ្វីទេ។
ការពិតទៅ អ្នកដែលធ្វើខ្លួនជាជនរងគ្រោះទាំងអស់ មិនមែនសុទ្ធតែមានគំនិតមិនល្អទេ។ ការមានគំនិតជាជនរងគ្រោះ កើតឡើងដោយសារកត្តាពីរយ៉ាង៖
- មានគំនិតប្រកាន់ខ្ជាប់ថាខ្លួនតែងតែជាជនរងគ្រោះ ដោយសារតែធ្លាប់មានរឿងអាក្រក់កើតឡើងកាលពីក្មេង និងតែងតែគិតថាខ្លួនឯងគ្មានអំណាចគ្រប់គ្រាន់ដើម្បីយកឈ្នះគេ យកឈ្នះនូវរឿងរ៉ាវទាំងអស់ ទើបប្រកាន់ខ្ជាប់ភាពជាជនរងគ្រោះតែម្ដង។ មនុស្សដែលមានគំនិតប្រភេទនេះ គឺមិនមែនគេចង់ធ្វើពុតជាជនរងគ្រោះទេ តែខួរក្បាលរបស់គេប្រាប់គេថា គេមិនអាចធ្វើអីបានទេ គេគ្មានអំណាចគ្រប់គ្រាន់។
- ជំពូកមួយទៀត គឺជាមនុស្សពូកែធ្វើពុតជាជនរងគ្រោះ ក្នុងគោលបំណងចង់ឲ្យគេអាណិតខ្លួន ទាំងដែលខ្លួនមិនមែនជាជនរងគ្រោះពិតប្រាកដ។ មនុស្សមួយជំពូកនេះ ចង់ឲ្យគេចាប់អារម្មណ៍ខ្លួន ចង់ឲ្យគេមើលមកថាខ្លួនស្អាតស្អំ និងតែងតែមើលមិនឃើញពីកំហុសខ្លួនឯង ដោយលើកដាក់វាឲ្យអ្នកដទៃជានិច្ច។
សរុបមក មិនមែនគ្រប់គ្នាដែលមានគំនិតជាជនរងគ្រោះ សុទ្ធតែមិនល្អនោះទេ។ អ្នកខ្លះមានគំនិតបែបនោះដោយសារតែហេតុការណ៍អាក្រក់តាមលងបន្លាចពីអតីតកាល ឯអ្នកខ្លះទៀតក៏ធ្វើពុតដើម្បីទាក់ទាញចំណាប់អារម្មណ៍៕
ប្រភព៖ toxicties
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]