កម្សាន្ត៖ កាលពីថ្មីៗនេះ អ្នកគាំទ្រតារា Kpop នាំគ្នាភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានដែល Lisa ព្រមទាំងសមាជិកក្រុម Blackpink ទាំងអស់ ត្រូវបានរដ្ឋាភិបាលចិនហាត់ឃាត់មិនឲ្យធ្វើសកម្មភាពផ្សព្វផ្សាយនៅប្រទេសខ្លួនទៀតនោះទេ ពោលគឺអ្វីៗពាក់ព័ន្ធនឹងក្រុមនេះត្រូវបានហាមឃាត់ទាំងអស់។
ចំណែកឯដើមហេតុនោះគឺដោយសារតែ Lisa បានសម្ដែងនៅក្នុងក្រុម The Crazy Horse បង្ហាញភាពស៊ិចស៊ីខ្លាំង ដែលខុសទៅនឹងច្បាប់របស់តារាចិន។ មិនតែប៉ុណ្ណោះ តារាៗជាច្រើននាក់ដែលបានចូលរួមមើលការសម្ដែងនេះ ក៏ត្រូវបានចិនហាមឃាត់ផងដែរ ព្រោះវាជាគម្រូមិនល្អដល់ប្រជាជនចិន។
ជាមួយគ្នានេះ តារាសម្ដែងស្រីដ៏ល្បីល្បាញនៅចិន Angela Baby ក៏ត្រូវបានគេផ្អាកដំណើរការគណនី Weibo របស់នាង ដែលមានអ្នកតាមដានដល់ទៅ ១០៥លាននាក់ទៀតផង។ ដោយសារតែ តារាស្រីរូបនេះ ក៏ជាទស្សនិកជនម្នាក់ ដែលបានចូលរួមទស្សនាការសម្ដែងបែបឯកជនរបស់ Lisa នៅឯប៉ារីសកាលពី១ខែកន្លងទៅនេះ៕
ប្រភព៖ សុិច អ៉ីនត្រូ- Six Intro
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]