កូរ៉េខាងត្បូង៖ សមាជិកក្រុមចម្រៀងនារីដ៏ល្បីឈ្មោះ BLACKPINK គឺ Jisoo បានក្លាយជាទៅជាប្រធានបទវែកញែកកាលពីសប្តាហ៍មុន បន្ទាប់ពីបានប្រកាសចែកផ្លូវជាមួយអតីតមិត្តប្រុសគឺលោក Anh Bo Hyun ដែលជាតារាសម្ដែង។
យ៉ាងណាមិញ ទោះជាប្រកាសបែកគ្នាជាមួយគូស្នេហ៍មែន តែ Jisoo នៅតែមើលទៅស្រស់ស្អាតនិងស្រស់ស្រាយជានិច្ច ដោយថ្មីៗនេះ នាងបានទទួលថតខាងមុខគ្របទស្សនាវដ្ដីយីហោ "ELLE" ផងដែរ។
នៅក្នុងរូបនេះ យើងឃើញថា Jisoo បានផាត់មុខបែបផ្កាឈូកៗ ហើយក៏បានស្លៀករ៉ូបពណ៌ផ្កាឈូកដូចគ្នា ធ្វើឲ្យមើលទៅដូចជាព្រះនាងដ៏គួរឲ្យស្រលាញ់ មើលទៅពិតជាសក្តិសមនឹងសក់វែងត្រង់ភ្លឹងពណ៌ខ្មៅរបស់នាងណាស់។
ដោយឡែក នៅមួយប្លង់ទៀត Jisoo បានផាត់មុខបែបទឹកក្រូចៗវិញម្ដង ជាមួយនឹងការលេងស្ទាយ៍ស្លៀករ៉ូបពណ៌ផ្ទៃមេឃស្រាល គេងកាច់រាងយ៉ាងស្រស់ស្អាត៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]