កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាចម្រៀងប្រុស D.O ឬ Do Kyungsoo ដែលជាសមាជិកក្រុម EXO ដ៏ល្បីល្បាញ បានចាកចេញពីទ្រនំផលិតកម្ម SM Entertainment ក្រោយពីបញ្ចប់កុងត្រារួចមក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តារាប្រុសរូបនេះ បានបើកក្រុមហ៊ុនខ្លួនមួយ ដែលមានឈ្មោះថា Company SooSoo។
ក្រោយពីឃើញឈ្មោះ Company SooSoo នេះហើយ អ្នកគាំទ្រនាំគ្នាគិតថាវាពិតជាឈ្មោះដ៏គួរឲ្យស្រឡាញ់ស័កសមនឹងអត្តចរិត D.O ខ្លាំងណាស់។ ចំពោះក្រុមហ៊ុនថ្មីនេះផងដែរ គេទើបតែដាក់បង្ហាញរូប Logo ជាផ្លូវការនៅថ្ងៃនេះប៉ុណ្ណោះ ដែលជាក្រុមហ៊ុនដែលគ្រប់គ្រងដោយ D.O ផ្ទាល់តែម្ដង។
គួរបញ្ជាក់ផងដែរថា D.O នៅតែជាសមាជិកក្រុម EXO ដែលធ្វើសកម្មភាពក្នុងក្រុមដ៏ដែល បើទោះបីជាខ្លួនបានចាកចេញពីផលិតកម្ម SM ក៏ពិតមែន៕
រូបភាព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]