ចិន៖ ថ្មីៗនេះ Lisa ដែលជាសមាជិកក្នុងក្រុមចម្រៀងនារី BLACKPINK ត្រូវបានរដ្ឋាភិបាលចិនហាមឃាត់មិនឲ្យផ្សព្វផ្សាយ និងសម្ដែងនៅក្នុងប្រទេសចិនទៀតនោះឡើយ ដោយសារតែនាងបានចូលរួមសម្ដែងនៅក្នុងកម្មវិធី The Crazy Horse នាទីក្រុងប៉ារីស ដែលជាការសម្ដែងមិនសមរម្យមានស្លៀកពាក់លេចលើលេចក្រោម។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa
Lisa

រដ្ឋាភិបាលចិនក៏បានសម្រេចបិទគណនី Weibo ផ្លូវការរបស់នាងផងដែរខណៈដែលតារាចិនល្បីឈ្មោះដូចជា Angelababy និង Jenny Zhang ក៏ត្រូវបានហាមឃាត់មិនឲ្យផ្សព្វផ្សាយនៅលើ Weibo ដោយសារតែពួកគេបានទៅទស្សនាកម្មវិធីនេះ។

Angelababy និង Jenny Zhang

ស្រាប់តែឥឡូវនេះ យីហោម៉ាក CELINE និង BVLGARI ដែល Lisa ធ្វើជាទូតសុឆន្ទៈ នោះបានធ្វើការលុប រូបភាពនិងការបង្ហោះទាក់ទងនឹង Lisa ចោលទាំងអស់នៅក្នុងគណនី Weibo របស់ពួកគេអស់ហើយ ដែលជាសញ្ញាណមួយបញ្ជាក់ថា Lisa មិនអាចធ្វើការផ្សព្វផ្សាយឲ្យម៉ាកយីហោទាំងពីរនេះនៅប្រទេសចិនទៀតនោះឡើយ។

CELINE និង BVLGARI លុបរូបភាព Lisa ចេញពី Weibo
CELINE និង BVLGARI លុបរូបភាព Lisa ចេញពី Weibo

គួរបញ្ជាក់ផងដែរថា Lisa ធ្លាប់មានសកម្មភាពនៅប្រទេសចិនក្រែលដែរ ដោយកាលពីមុន នាងបានចូលរួមធ្វើជាគ្រូបង្ហាត់ ក្នុងកម្មវិធី "Youth With You" ផងដែរ៕

Lisa

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]