កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានដឹងហើយថា BLACKPINK គឺជាក្រុមចម្រៀងនារីដ៏ជោគជ័យល្បីល្បាញភ្លូកទឹកភ្លូកដី ដោយកន្លងមកការងាររបស់ពួកគេមានជាហូរហែ ដែលសមាជិកម្នាក់ៗសុទ្ធតែមានអ្នកចាត់ការមួយរូបផ្ទាល់ខ្លួន ដើម្បីចាំជួយសម្រួលដល់សកម្មភាពទោលរបស់ពួកគេ។

BLACKPINK 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមក BLACKPINK ក៏ធ្លាប់បានបង្ហោះរូបថតសមាជិកទាំងបួនថតជុំគ្នាជាមួយនារីបួននាក់ ដែលគេគិតថាជាអ្នកចាត់ការម្នាក់ៗរបស់ពួកគេផងដែរ ដែលក្នុងនោះ អ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំង គឺសម្រស់របស់នារីដែលគេសង្ស័យថាជាអ្នកចាត់ការស្រីរបស់ Rosé ។

BLACKPINK 

តាមរយៈរូបភាពដែលបានបង្ហោះ គេបានឃើញថាសម្រស់របស់នារីម្នាក់នោះពិតជាស្រស់ស្អាតណាស់ មានផ្ទៃមុខស្អាត ចង្កាស្រួច សក់ត្រង់ខ្មៅវែង ដែលមើលទៅអាចធ្វើជាតារា Kpop បាន៕  

សម្រស់របស់នារីដែលគេសង្ស័យថាជា អ្នកចាត់ការរបស់ Rosé

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]