បរទេស៖ សៀវភៅនៃជីវិតពិតរបស់ Britney Spears ដែលមានចំណងជើងថា «The Woman in Me» ដែលរៀបរាប់លម្អិតពីការតស៊ូរបស់នាងដើម្បីសេរីភាព និងទំនាក់ទំនងដ៏ច្របូកច្របល់ជាមួយគូស្នេហ៍ក្នុងជីវិតរបស់នាង ត្រូវបានលក់បាន ១.១ លានក្បាលក្នុងសប្តាហ៍ដំបូង។
ជាក់ស្តែងតួលេខនេះ បូករួមទៅនឹង សៀវភៅអេឡិចត្រូនិច និង សៀវភៅជាសម្លេង ក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ២៤ ខែតុលា ហើយបានចេញជាផ្លូវការត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ។
អ្នកបោះពុម្ពផ្សាយក៏បាននិយាយផងដែរថា ទៅកាន់អ្នកសារពត៌មានសម្រាប់ការបោះពុម្ពលើកទីបួននៃសៀវភៅនេះ ដែលនាំឱ្យចំនួនសរុបនៃច្បាប់ចម្លងគម្របរឹងនៅក្នុងការបោះពុម្ពមានច្រើនជាង ១.២ លានទៅហើយ។
តួលេខនៃការលក់ទាំងនេះតំណាងឱ្យតម្រូវការខ្ពស់របស់មហាជន ចង់ដឹង ចង់ឬ ទៅនឹងភាពតស៊ូរបស់ តារាស្រីរូបនេះ នៃការប្រយុទ្ធក្នុងការរំដោះ ដែលបានឃុំគ្រង អស់រយៈ ១៣ ឆ្នាំពីឪពុករបស់នាង៕
ប្រភព៖ variety
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]