បរទេស៖ ជាការពិតណាស់ ចំពោះរឿងរ៉ាវក្នុងទំនាក់ទំនងស្នេហា របស់តារាស្រី Kylie Jenner និង តារាសម្ដែង Timothée Chalamet បានក្លាយជាទីចាប់អារម្មណ៍ របស់មហាជនជាច្រើន ក្រោយពីអ្នកទាំងពីរ បានបង្ហាញសកម្មភាពផ្អែមល្ហែម ជាមួយគ្នា​ជាបន្តបន្ទាប់។

 Kylie Jenner
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះវិញ តារាស្រី Kylie Jenner និងគូស្នេហ៍ ស្រាប់តែបានទាញយកចំណាប់អារម្មណ៍ទស្សនិកជន​សាជាថ្មីទៀតហើយ បន្ទាប់ពីគូស្នេហ៍តារាទាំងពីររូបនេះ បានបង្ហាញខ្លួន និងបានបង្ហាញពីសកម្មភាពសើចសប្បាយ​ជា​មួយ​គ្នា​ ពេល​ចូល​រួម​ក្នុង​ពិធី​ប្រគល់​រង្វាន់​ ទស្សនាវដ្ដី WSJ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​កន្លងទៅ។

Kylie 

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Kylie Jenner និងគូស្នេហ៍ លោក Timothée Chalamet ក៏បានអង្គុយនៅតុតែមួយ នៅឯ Innovator Awards ដែលរៀបចំដោយទស្សនាវដ្តី WSJ ខណៈដែល អ្នកទាំងពីរបានជជែកគ្នាលេង ព្រមទាំងបង្ហាញស្នាមញញឹមរីករាយយ៉ាងមានក្ដីសុខ ពេញព្រឹត្តិការណ៍ទាំងមូល តែម្ដង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie 
Kylie 
Kylie 
Timothée Chalamet
Kylie 
Kylie 
Kylie 
Kylie និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]